ទើបតែដឹង តារាសម្ដែងទាំងនេះ សុទ្ធតែធ្លាប់ជាម្ចាស់ពានកម្មវិធីប្រឡងចម្រៀងពីមុន

//s9.kh1.co/90/90cdc52c4efb9e531f1909025561b71130bf6f34.jpg
តារា & កម្សាន្ដ

 ២២-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

តារាប្រុសប៉ុន្មាននាក់ខាងក្រោមនេះ មិនត្រឹមតែមានទេពកោសល្យសម្ដែងតែមួយមុខទេ ក្រៅពីនោះគេក៏ជាអ្នកចម្រៀង មានសម្លេងពីរោះៗ ពិសេសកាលពីមុនក្លាយជាតារាសម្ដែង គេក៏ជាម្ចាស់ពានរង្វាន់ក្នុងកម្មវិធីនឲប្រឡងចម្រៀងថែមទៀតផង។

ថៃ៖ ប្រិយមិត្តដែលជាហ្វេនរឿងភាគថៃ ច្បាស់ជាស្គាល់តារាប្រុសលំដាប់ឯកប៉ុន្មាននាក់ខាងក្រោមនេះជាក់ជាមិនខាន ដោយកាលពីគ្រាកន្លងមក ពួកគេបានសាងភាពល្បីល្បាញ និងបញ្ចេញទេពកោសល្យសម្ដែងបានយ៉ាងល្អ តាមរយៈរឿងភាគល្បីៗជាច្រើន សុទ្ធតែមានការគាំទ្រខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែដោយឡែក មានមនុស្សមួយចំនួនទៀត នៅមិនទាន់បានដឹងនៅឡើយទេថា តារាប្រុសទាំងនោះ មុនពេលដែលពួកគេបានក្លាយជាតារាចម្រៀងនិងសម្ដែងមានឈ្មោះល្បីដូចសព្វថ្ងៃ កាលពីមុនពួកគេសុទ្ធតែជាម្ចាស់ជ័យលាភី កាន់ពានរង្វាន់ក្នុងកម្មវិធីប្រឡងចម្រៀងថែមទៀតផង។

តារាទាំងនោះមានដូចខាងក្រោម៖

១.Tongtong Kitsakorn

តារាប្រុសរូបនេះ ជាម្ចាស់ពានរង្វាន់កម្មវិធីប្រឡងចម្រៀង The Star រដូវកាលទី ១២ ហើយសព្វថ្ងៃគេក៏កំពុងមមាញឹកជាមួយការងារសម្ដែងនិងច្រៀងផងដែរ។

Tongtong Kitsakorn
Tongtong Kitsakorn

២. Gun Napat 

សព្វថ្ងៃ Gun ជាតារាចម្រៀងនិងសម្ដែង ហើយកាលពីមុនគេក៏ជាម្ចាស់ពានរង្វាន់ក្នុងកម្មវិធី The Star រដូវកាលទី ៦ផងដែរ។

Gun Napat 
Gun Napat 

៣.Tono Pakin

តារាប្រុសរូបនេះក៏ដូចគ្នា កាលពីមុនគេក៏ជាបេក្ខជនក្នុងកម្មវិធីជាមួយ តារាប្រុស Gun ដែរ ដោយលោកទទួលបានចំណាត់ថ្នាក់លេខ២។

Tono Pakin
Tono Pakin

៤.Toomtam Yutthana

តារាប្រុសរូបនេះ ជាម្ចាស់ពានកម្មវិធី The Star រដូវកាលទី ៧ ក្នុងឆ្នាំ ២០១០។

Toomtam Yutthana
Toomtam Yutthana

៥.Bie Sukrit

Bie Sukrit ជាម្ចាស់ពានកម្មវិធី The Star រដូវកាលទី ៣ ក្នុងឆ្នាំ ២០០៦ ហើយមកទល់សព្វថ្ងៃគេក៏នៅតែសម្ដែងផង និងច្រៀងផងដូចធម្មតា។

Bie Sukrit
Bie Sukrit
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T