មើល Fashion របស់ CL ក្នុងការថតទស្សនាវដ្ដីថ្មីៗទាំងនេះ ពិតជាលេចធ្លោណាស់!

//s9.kh1.co/c0/c00c07a9fa7a2c61bace7d9f0a84fef2b59d4480.jpg
តារា & កម្សាន្ដ

 ២២-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

តារាចម្រៀង CL អតីតសមាជិកក្រុម 2NE1 កាលពីមុន ជាតារាចម្រៀងស្រីម្នាក់ដែលមានឥទ្ធិពលខ្លាំងបំផុតនៅក្នុងវិស័យ K-Pop ប៉ុន្តែមកទល់សព្វថ្ងៃក៏តែខ្លាំងមិនធម្មតាដែរ គ្រាន់តែនាងមិនសូវបង្ហាញខ្លួនក្នុងសិល្បៈច្រើនដូចមុន។

កូរ៉េខាត្បូង៖ ចាប់តាំងពីមានការវិលត្រឡប់ ជាមួយបទចម្រៀងថ្មីកាលពីពេលថ្មីៗនេះ យើងឃើញថា តារាចម្រៀង​ CL អតីតសមាជិកក្រុម 2ne1 ចាប់ផ្ដើមមានការមមាញឹកជាមួយការងារសិល្បៈច្រើនឡើងវិញហើយ ក្រោយពីស្ងាត់មិនសូវបង្ហាញមុខមួយរយៈកន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីប៉ុន្មានថ្ងៃមុននេះផងដែរ ទំព័រទស្សនាវដ្ដីល្បី Vogue ទើបតែបានបង្ហោះរូបភាពរបស់ CL ជាច្រើនសន្លឹក ធ្វើឲ្យហ្វេនៗឃើញហើយ មានការចាប់អារម្មណ៍ និងពេញចិត្តសឹងគ្រប់គ្នា។

ដោយក្នុងនោះ CL បានបង្ហាញសម្រស់របស់ខ្លួនក្នុងឈុតសម្លៀកបំពាក់ លេងម៉ូតបែប Fashion ស្អាតៗ ប្លែកភ្នែក ពិសេសនោះ តារាស្រីរូបនេះមិនត្រឹមតែលេងទឹកមុខក្នុងការថតរូប យ៉ាងទាក់ទាញប៉ុណ្ណោះទេ តែសម្រាប់ឈុតនីមួយៗដែលនាងបានជ្រើសរើសយកមកស្លៀក គឺសុទ្ធតែជាឈុតស៊ិចស៊ី បញ្ចេញសាច់ដើមទ្រូងដ៏ទ្រលុកទ្រលន់ មើលទៅពិតជាឡូយខ្លាំង។

យ៉ាងណាមិញ តាមរយៈរូបភាពទាំងនោះដែរ បើទោះបីជា CL ទើបតែស្រកគីឡូ មើលទៅមិនមានរាងស្លីមដូចតារាដទៃក៏ពិតមែន ប៉ុន្តែក្នុងសមិទ្ធផលការងារថ្មីៗរបស់នាងទាំងនេះ ត្រូវបានអ្នកនិយមលេងអុីនធើណេតជាច្រើន ពោលសរសើរពីនាងមិនដាច់ពីនោះឡើយ៕

ទស្សនារូបភាពខាងក្រោម៖

 CL
 CL
រូបថ្មីៗរបស់ CL
រូបថ្មីៗរបស់ CL
រូបថ្មីៗរបស់ CL
រូបថ្មីៗរបស់ CL
រូបថ្មីៗរបស់ CL
រូបថ្មីៗរបស់ CL
រូបថ្មីៗរបស់ CL
រូបថ្មីៗរបស់ CL
រូបថ្មីៗរបស់ CL
រូបថ្មីៗរបស់ CL
រូបថ្មីៗរបស់ CL
រូបថ្មីៗរបស់ CL
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T