រៀបការហើយ មិនទាន់មានកូន មិនជាបញ្ហា មើល Apinya និង ស្វាមី នៅតែស្វីតបែបនេះ

//s9.kh1.co/a9/a97b93fb608599fd775cd720f28b69b8502f4dfb.jpg
តារា & កម្សាន្ដ

 ២២-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

មួយឆ្នាំជាងកន្លងមកនេះ ទំនាក់ទំនងស្វាមីភរិយា របស់តារាស្រី Apinya គ្មានអ្វីប្រែប្រួលបន្តិចសោះឡើយ ដោយថ្មីៗនេះ នាងថែមទាំងបង្ហាញពីភាពផ្អែមល្ហែមជាមួយនឹងស្វាមី ឲ្យអ្នកទស្សនាចង់លើសជាតិស្ករ។

ថៃ៖ អស់រយៈពេលជាងមួយឆ្នាំមកហើយ ដែល តារាស្រីក៏មានប្រជាប្រិយភាព Apinya បានរួមរស់នៅក្នុងជីវិតប្ដីប្រពន្ធ ជាមួយនឹង ស្វាមីរបស់ខ្លួន រួមទាំងបានបង្ហាញ ពីសកម្មភាពដ៏ផ្អែមល្ហែមជាញឹកញាប់ ក្នុងពេលទៅកម្សាន្តជាមួយគ្នា នៅលើបណ្ដាញសង្គម ឲ្យហ្វេនៗជាច្រើនទស្សនាកម្សាន្តអារម្មណ៍ ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត កាលពីថ្មីនេះ តារាស្រីរូបនេះ ក៏បានបង្ហាញពីឈុតឆាកស្នេហា ជាមួយនឹងស្វាមីខ្លួន នៅក្នុងរូបភាពដ៏ស៊ិចស៊ី បង្អួតខ្លួនក្នុងឈុតប៊ីគីនី រួមទាំងបានបញ្ចេញកាយវិការកៀកកើយគ្នា យ៉ាងស្អិតរមួត ពោរពេញទៅដោយស្នាមញញឹមយ៉ាងក្ដីសុខ ប្រៀបដូចជា ពេលកំពុងទៅក្រេបទឹកឃ្មុំ ថ្មីៗ ថែមទៀតផង។ 

ម៉្យាងវិញទៀត តាមរយៈរូបភាពដែលបានបង្អួតពីភាពផ្អែមល្ហែមប៉ុន្មានសន្លឹកនេះហើយ​ បណ្ដាហ្វេនៗជាច្រើន ពិតជាទប់អារម្មណ៍មិនជាប់ និងកាន់តែរំភើបជំនួស ដោយបានឃើញពីសុភមង្គល និងក្ដីស្រលាញ់ដែលមានចំពោះគ្នាទៅវិញទៅមក ជាពិសេស ពួកគេក៏បានរំពឹងទុកជាមួយនឹងដំណឹងល្អពីអ្នកទាំងពីរ ក្នុងពេលឆាប់ៗខាងមុខនេះ៕   

សូមទស្សនារូបភាពខាងក្រោម៖ 

Apinya 
Apinya 
Apinya 
Apinya 
Apinya និង ស្វាមី
Apinya និង ស្វាមី
Apinya និង ស្វាមី
Apinya និង ស្វាមី
 Apinya និង ស្វាមី
 Apinya និង ស្វាមី
រូបភាពស្វីតៗ របស់ Apinya និង ស្វាមី
រូបភាពស្វីតៗ របស់ Apinya និង ស្វាមី
រូបភាពស្វីតៗ របស់ Apinya និង ស្វាមី
រូបភាពស្វីតៗ របស់ Apinya និង ស្វាមី
រូបភាពស្វីតៗ របស់ Apinya និង ស្វាមី
រូបភាពស្វីតៗ របស់ Apinya និង ស្វាមី
រូបភាពស្វីតៗ របស់ Apinya និង ស្វាមី
រូបភាពស្វីតៗ របស់ Apinya និង ស្វាមី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T