ក្បែរ ៥០ឆ្នាំ តែ Kenneth Ma សង្ហាដូចក្មេងស្ទាវ

//s9.kh1.co/ad/adb87f813eef765278681af489b618794b3c2ce2.jpg
តារា & កម្សាន្ដ

 ២២-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

បើទោះបី ចូលសិល្បៈយូរឆ្នាំ ថតត្រូវពន្លឺថ្ងៃ​និងមានវ័យកាន់តែជ្រេ តែតារាសម្ដែងហុងកុងដ៏ល្បីឈ្មោះ Kenneth Ma នៅតែសង្ហាមិនចាញ់ក្មេងនោះទេ។

ហុងកុង៖ តារាសម្ដែងប្រចាំរឿងភាគហុងកុង Kenneth Ma ពីមួយឆ្នាំទៅមួយឆ្នាំ តារាប្រុសវ័យ ៤៦ឆ្នាំរូបនេះ ទោះបីឈានជើងចូលវិស័យសិល្បៈជាង ២០ឆ្នាំយ៉ាងណាក្ដី ក៏នៅតែទទួលបានការគាំទ្រពីមហាជនដដែល។ មិនតែប៉ុណ្ណោះ គ្រប់សាច់រឿងដែលលោកបានសម្ដែង សុទ្ធសឹងតែជាតួឯកសំខាន់នៅក្នុងរឿងកុននីមួយៗផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើនិយាយពីរឿងដែលតារាប្រុសរូបនេះ បានបង្ហាញនុវស្នាដៃមិនចេះតិចរឿងនោះទេ ជាពិសេសរាល់ពេលតារារូបនេះ បង្ហាញមុខក្នុងខ្សែភាពយន្តម្ដងៗ តែងតែមានការសរសើរពីស្នាដៃសម្ដែងពីហ្វេនគ្រប់ពេលតែម្ដង មិនថាពេលចាប់ផ្ដើមចូលសិល្បៈ ឬមកទល់បច្ចុប្បន្ននោះទេ។ ជាមួយគ្នានេះដែរ គ្រប់ពេលតារាសម្ដែងប្រុសរូបនេះ មានវត្តមានក្នុងរឿងភាគ តែងតែធ្វើឲ្យហ្វេនលង់នឹងសម្រស់ដ៏សង្ហាលោកគ្រប់ពេលតែម្ដង។

ជាក់ស្ដែង ថ្មីៗនេះ Kenneth Ma បានបង្ហោះរូបភាពថ្មីក្នុងវ័យ ៤៦ឆ្នាំ មើលទៅឃើញថា តារារូបនេះ នៅតែមានរូបសម្បត្តិស្រស់ស្អាត សង្ហា ក្មេងជាងវ័យដដែល។ ជាពិសេស នៅពេលលេងម៉ូតសក់ស្ទាវ ស្លៀកក្នុងសម្លៀកបំពាក់បែបនេះទៅ កាន់តែសង្ហារទ្វេដង ដូចក្មេងអាយុ ២០ឆ្នាំយ៉ាងដូច្នោះដែរ។ លើសពីនេះទៅទៀត ផ្ទៃមុខតារារូបនេះនៅតែភ្លឺរលោងស្អាត មិនសូវមានស្នាមជ្រីវជ្រួញនោះទេ បើទោះមានវ័យកាន់តែជ្រេយ៉ាងណាក្ដី៕

សូមទស្សនារូបភាពខាងក្រោម៖ 

Kenneth Ma
Kenneth Ma
Kenneth Ma
Kenneth Ma
Kenneth Ma
Kenneth Ma
Kenneth Ma
Kenneth Ma
Kenneth Ma
Kenneth Ma
Kenneth Ma
Kenneth Ma
Kenneth Ma
Kenneth Ma
Kenneth Ma
Kenneth Ma
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T