រុស្ស៊ី៖ មនុស្សមួយក្រុមមានគ្នាចំនួន៩នាក់ បានប្រារព្ធពិធីជប់លៀង កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ក្នុងផ្ទះមួយខ្នង ដែលមានទីតាំងស្ថិតនៅសាធារណរដ្ឋ Yakutia នៃប្រទេសរុស្ស៊ី។

មនុស្សទាំង៩នាក់ខាងលើ មានក្មេងចាស់ប្រុសស្រី បាននាំគ្នាផឹកអាកុលលាងដៃជំនួសស្រា នៅពេលដែលអស់ស្រាផឹក ដែលបណ្ដាលឲ្យ៧នាក់ស្លាប់បាត់បង់ជីវិត និង២នាក់ទៀត សន្លប់បាត់បង់ស្មារតី ដោយកំពុងទទួលបានការតានដានពីខាងគ្រូពេទ្យ។ ហើយអ្នកស្លាប់៣នាក់ដំបូង មានស្ត្រីអាយុ៤១ឆ្នាំម្នាក់ និងបុរសពីរនាក់ អាយុ២៧ឆ្នាំ និង៥៩ឆ្នាំ។ ចំណែកអ្នកស្លាប់៣នាក់បន្ទាប់នៅថ្ងៃសុក្រ ជាបុរសទាំងអស់ ដែលមានអាយុ ២៨ឆ្នាំ ៣២ឆ្នាំ និង៦៩ឆ្នាំ។ អ្នកស្លាប់ទី៧ ត្រូវបានរាយការណ៍ថាស្លាប់កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ដោយមិនទាន់បង្ហាញពីភេទ និងអាយុឡើយ។

ទន្ទឹមនឹងនេះដែរ រដ្ឋអាជ្ញាប្រចាំតំបន់បានឲ្យដឹងថា ការពុលនេះ បានកើតឡើងដោយសារការផឹកស្រវឹង ហើយអ្នកចូលរួមពិធីជប់លៀង បានផឹកអាកុលលាងដៃ ដែលមានមេតាណុលកម្រិត៦៩ភាគរយ និងត្រូវបានគេដាក់លក់សម្រាប់លាងសម្អាតដៃ ខណៈពេលវីរុសកូរ៉ូណាកំពុងរាតត្បាត។

យ៉ាងណាមិញ មន្ត្រីសុខាភិបាល ក៏បានធ្វើការព្រមានទៅកាន់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវផឹកទឹកថ្នាំសម្លាប់មេរោគផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ប្រភេទអាកុលដែលពួកគេបានផឹកជំនួសស្រា
គ្រូពេទ្យកំពុងតានដានពីរនាក់ទៀតដែលនៅរស់
ទីតាំងកើតហេតុ
ផ្ទះដែលប្រារព្ធពិធីជប់លៀង
ផ្ទះដែលប្រារព្ធពិធីជប់លៀង
ផ្ទះដែលប្រារព្ធពិធីជប់លៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]