អីក៏ងាយម្ល៉េះ! គណនីធ្វីតធ័ររបស់លោក ត្រាំ ត្រូវបានគេលួចចូលបាន ដោយគ្រាន់តែទាយលេខសម្ងាត់

//s9.kh1.co/64/642daa3322b19f776c8f24c3eac5ac7a7eb5d525.jpg
បច្ចេកវិទ្យា

 ២២-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ការចូលទៅក្នុងគណនីរបស់នរណាម្នាក់ អាចនឹងដឹងពីរឿងរ៉ាវទាំងនេះដូចជា...

បរទេស៖ ប៉ូលិសហូឡង់បានសាកសួរអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពម្នាក់ បន្ទាប់ពីបុរសម្នាក់នេះបានអះអាងថា គាត់បានចូលទៅក្នុងគណនីធ្វីតធ័ររបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដោយជោគជ័យ តាមរយៈការទាយលេខសម្ងាត់។ កាលពីខែមុន អ្នកស៊ើបអង្កេតតាមអ៊ីនធឺណេតដ៏ល្បី ឈ្មោះ Victor Gevers បាននិយាយថា គាត់បានចូលទៅដល់គណនីធ្វីតធ័ររបស់លោក ត្រាំ ដោប្រើលេខសម្ងាត់ MAGA2020​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេតវិមានបានបដិសេធថា វាមិនបានកើតឡើងទេ ហើយខាងក្រុមហ៊ុនធ្វីតធ័របាននិយាយថា គ្មានភស្ដុតាងនៃការលួចចូលទេ។ ប៉ុន្តែលោក Gevers ឥឡូវនេះបានបង្ហាញព័ត៌មានបន្ថែមទៀត ដើម្បីគាំទ្រការអះអាងរបស់គាត់។ ជាផ្នែកមួយនៃការសួរចម្លើយរបស់ប៉ូលិស លោក Gevers បានទម្លាយឲ្យដឹងជាលើកដំបូងថា គាត់មានភស្ដុតាងជាច្រើននៃការលួចចូល ច្រើនជាងអ្វីដែលគាត់ធ្លាប់បញ្ចេញកាលពីមុន។

រូបថតអេក្រង់មួយបានបង្ហាញពី ព័ត៌មានរបស់លោក ត្រាំ ដែលអាចកែបាន នៅលើធ្វីតធ័រ
រូបថតអេក្រង់មួយបានបង្ហាញពី ព័ត៌មានរបស់លោក ត្រាំ ដែលអាចកែបាន នៅលើធ្វីតធ័រ

គាត់មិនបានបង្ហាញច្បាស់នូវព័ត៌មានដែលគាត់មាននោះទេ ប៉ុន្តែការចូលទៅក្នុងគណនីរបស់នរណាម្នាក់ អាចនឹងដឹងពីរឿងរ៉ាវទាំងនេះដូចជា មើលនិងផ្ញើសារលក្ខណៈឯកជន មើលការបង្ហោះដែលម្ចាស់ដើមបានលាក់ជាលក្ខណៈឯកជន និងអាចទទួលបានព័ត៌មានផ្សេងៗទាក់ទងនឹងការប្លុក (block) អ្នកណាម្នាក់ផងដែរ។ ពួកគេថែមទាំងអាចទាញយករាល់ទិន្នន័យទាំងឡាយរបស់ម្ចាស់ដើម រួមបញ្ចូលទាំងរូបភាពនានានិងសារ។

លោក Victor Gevers
លោក Victor Gevers

ប៉ូលិសត្រូវតែរកភស្ដុតាងឲ្យច្បាស់ មុននឹងបញ្ជាក់ថា ការលួចចូលនេះពិតជាកើតមានពិតមែន។ ប្រសិនបើព្រះរាជអាជ្ញាចាត់ទុកថា សកម្មភាពរបស់លោក Gevers ជារឿងខុសច្បាប់ នោះលោកអាចនឹងប្រឈមការជាប់ពន្ធនាគាររហូតដល់ទៅ៤ឆ្នាំ។ លោក Gevers បានប្រាប់អ្នកយកព័ត៌មានអំពីការលួចចូលរបស់គាត់ នៅថ្ងៃទី២២ ខែតុលា។ គួរបញ្ជាក់ផងដែរថា ឥឡូវនេះ គណនីធ្វីតធ័ររបស់លោក ដូណាល់ ត្រាំ មានអ្នកតាមដាន ប្រមាណ៨៩លាននាក់៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T