វ៉ាស៊ីនតោន៖ កូនប្រុសច្បងរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ កាលពីដើមសប្តាហ៍នេះ គឺបាននឹងកំពុងទទួលការព្យាបាលដាច់ដោយឡែក។ លោក Donald Trump Jr ដែលមានវ័យ ៤២ឆ្នាំ គឺជាអ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីរបស់ឪពុកលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Donald Trump Jr គឺជាកូនប្រុសបង្កើតប្រធានាធិបតីអាមេរិកចុងក្រោយគេ ដែលបានឆ្លងជំងឺកូវីដ-១៩ បន្ទាប់លោក ដូណាល់ ត្រាំ លោកស្រី Melania Trump និងលោក Barron Trump ដែលជាកូនពៅ វ័យ១៤ឆ្នាំ។
គួរជម្រាបដែរថា បើគិតមកដល់ពេលនេះ សហរដ្ឋអាមេរិកមានអ្នកឆ្លងកូវីដ-១៩ ១២,២៧៤,៧២៦នាក់ អ្នកស្លាប់ ២៦០,២៨៣នាក់ និងអ្នកជាសះស្បើយ ៧,៣១៦,៣២៣នាក់៕

