ប៉ាៗកូនមួយ Zayn កោរពុកមាត់ចេញទៅ លេចធ្លោខ្លាំងម៉្លេះ ហ្វេនស្រីៗឃើញហើយបាក់ស្រិបៗ

//s9.kh1.co/ba/ba3e2cf954bf9ee3f25b86a1639f275031d16dcd.jpg
តារា & កម្សាន្ដ

 ២១-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

មិត្តប្រុស​តារាម៉ូដែល Gigi Hadid Zayn Malik បានជ្រើសរើសយកស្ទាយ៍ កោររពុកមាត់ ឬពុកចង្ការ ភ្ញាក់ផ្អើលអ្នកគាំទ្រមមិនស្ទើរ

បរទេស៖ អតីតសមាជិកក្រុម One Direction លោក Zayn Malik បានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មហាជន ជាពិសេសនោះអ្នកគាំទ្រ ឈ្លក់វង្វេង នៃរូបរាងថ្មី របស់តារាប្រុសរូបនេះ បន្ទាប់ពីបង្ហាញការផ្លាស់ប្តូរស្ទាយ៍ ដ៏សំខាន់មួយ ដែលបានដាច់ចិត្តកោរពុកមាត់ដ៏សែនស៊ិចស៊ីរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមលើរូបភាព ដែលបានត្រូវគេចែកចាយ លើបណ្តាញសង្គម ពាសពេញអ៉ីនធើណែត បានប្រទះឃើញមិត្តប្រុស​តារាម៉ូដែល Gigi Hadid តាមសាធារណៈ ដែលបានគ្រងឈុតអាវធំ ពាក់វែនតាការពារកំដៅថ្ងៃពណ៌ទឹកតែ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ មុខរបស់លោកប៉ាកូនមួយតែម្តង ត្រូវបានគេសង្កេតឃើញថា Zayn បានកោរពុកមាត់​ ដែលមើលទៅមានសភាពក្មេងជាងវ័យតែម្តង។

យ៉ាងណាមិញ ការផ្លាស់ប្ដូរស្ទីលបែបនេះ ធ្វើឲ្យបណ្ដាហ្វេនៗ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ប៉ុន្តែ នេះមិនមែនជាលើកទីមួយ សម្រាប់តារាប្រុសរូបនេះ បានជ្រើសរើស​ស្ទាយ៍ គ្មានពុកមាត់ ឬពុកចង្ការនោះទេ ព្រោះរូបលោកក៏បានបង្ហោះរូបភាពស្ទាយ៍អត់ពុកមាត់បែបនេះ លើបណ្តាញសង្គមម្តងរួចផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Zayn Malik 
Zayn Malik 
Zayn Malik  និង Gigi Hadid
Zayn Malik  និង Gigi Hadid
រូប Zayn អត់ពុកមាត់ ដែលបង្ហោះលើបណ្តាញសង្គម
រូប Zayn អត់ពុកមាត់ ដែលបង្ហោះលើបណ្តាញសង្គម
រូប Zayn អត់ពុកមាត់
រូប Zayn អត់ពុកមាត់
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T