គូព្រេងមិនព្រាត់មែន! វ៉ាន់ វឿន ឡើងទៅជួប បឺត សង្ឃឹម នៅវគ្គផ្ដាច់ព្រ័ត្រ ពូលA ក្រោយផ្ដួល សេន កុសល សន្លប់ទឹក៣ (មានវីដេអូ)

//s9.kh1.co/cf/cf73614f4a7306cfbe9af1647cd8baf3d54b8e95.jpg
កីទ្បា

 ២១-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

វ៉ាន់ វឿន អាចមានសង្ឃឹមអត់មើលទៅ ?

ភ្នំពេញ ៖  នៅក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កម្មវិធីប្រដាល់គុនខ្មែរស្របៀរកម្ពុជា នៅស្ថានីយ៍ទូរទស្សន៍  CNC  ពូលA ត្រូវបានរកឃើញបេក្ខភាព២រូប ដែលនឹងត្រូវប្រកួតគ្នានៅវគ្គផ្ដាច់ព្រ័ត្រហើយ ដើម្បីយកអ្នកលេខ១ រង់ចាំអ្នកលេខ១ ពូលB ធ្វើការប្រកួតគ្នាដណ្ដើមខ្សែក្រវាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ កីឡាករ បឺត សង្ឃឹម ដែលបានផ្ដួលកីឡាករ យុគ យក្សផ្លែ ឱ្យបោះបង់ការប្រកួតក្នុងទឹកទី៤ នឹងត្រូវប៉ះគ្នានៅវគ្គផ្ដាច់ព្រ័ត្រពូល A ជាមួយនឹង កីឡាករ វ៉ាន់ វឿន ដែលបានផ្ដួលកីឡា សេន កុសល ឱ្យសន្លប់ក្នុងទឹកទី៣ ក្រោមផ្លែជង្គង់ដ៏មុតស្រួច របស់គេបានចាក់ទៅលើ កុសល ឆ្អល់រមួលពេញសង្វៀន ។

https://s9.kh1.co/__image/w=650,h=365,q=100/c8/c8513c4881c82df5fe1721f30ce827d270d242e5.jpg

ចំពោះប្រវត្តិជួបគ្នារវាងកីឡាករទាំងពីរ ក្នុងរយៈពេលចុងក្រោយនេះមានចំនួន៤លើក ដោយលើកទី១ បឺត សង្ឃឹម ធ្លាប់បានស្ដាយបោកខ្លួនម្ដងរួចហើយ ដោយពេលនោះ វ៉ាន់ វឿន បានយកឈ្នះខ្លួន នៅវគ្គដណ្ដើមខ្សែក្រវាត់ គោជល់ ឆ្នាំ២០១៩ ។ ហើយ៣ប្រកួតទៀត វ៉ាន់ វឿន គឺត្រូវបានបឺត សង្ឃឹម វ៉ៃសន្លប់រហូត ។

https://s9.kh1.co/__image/w=650,h=359,q=100/64/6460ae37b053a48523d32ccafa75b8b56173d85d.jpg

គូនេះអាចចាត់ទុកថា ជាគូសងសឹក និងជាគូជក់ចិត្តបំផុតប្រចាំចុងឆ្នាំ២០២០នេះ ហើយក៏ជាការប្រកួតស្វែងរកអធិរាជជើងខ្លាំងក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមផងដែរ ។ ដូច្នេះតើ វ៉ាន់ វឿន នឹងជាន់ដានប្រវត្តិសាស្ត្រដដែលៗនេះទៀត ឬក៏អាចកែប្រវត្តិសាស្ត្រនេះបាន ទាំងដែល៤ប្រកួតចុងក្រោយ ខ្លួនឈ្នះតែម្ដងគត់ និងចាញ់សន្លប់រហូតទៅដល់៣ដងឯណោះ ៕

https://s9.kh1.co/__image/w=650,h=342,q=100/cf/cf73614f4a7306cfbe9af1647cd8baf3d54b8e95.jpg
ប្រភពវីដេអូ៖​ MSR
Veasna Thanak
វាសនា ឋានៈ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T