យុគ យក្សផ្លែ កំដរសិស្សប្អូន បានត្រឹមតែ៤ទឹកប៉ុណ្ណោះ ក្រោយចូលមួយជង្គង់យ៉ាងណែនរបស់ សង្ឃឹម (មានវីដេអូ)

//s9.kh1.co/06/06667198c100c05584557a75f9d70ffb999eb4a6.jpg
កីទ្បា

 ២១-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

តើកីឡាករណានឹងត្រូវជួបជាមួយ បឺត សង្ឃឹម ?

ភ្នំពេញ ៖  នៅក្នុងជំនួបប្រកួតរវាងកីឡាករ យុគ យក្សផ្លែ និងកីឡាករ បឺត សង្ឃឹម នៅក្នុងកម្មវិធីប្រដាល់គុនខ្មែរស្របៀរកម្ពុជា វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងស្ថានីយ៍ទូរទស្សន៍CNC នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=380,q=100/b1/b13ef570223a6efeb7e102567c986fa10b9ff05f.png

នៅក្នុងជំនួបនេះផងដែរ យុគ យក្សផ្លែ ត្រូវបាន បឺត សង្ឃឹម ដេញសង្គ្រប់ប្រៀបបានដូចជាខ្លាដេញឈ្លូសអ៊ីចឹង ដោយ បឺត សង្ឃឹម មានប្រៀបកាយសម្បទា ជាហេតុធ្វើឱ្យរូបគេ ដេញវ៉ៃ យុគ យក្សផ្លែ គ្មានខា្លចញញើតនឹងកណ្ដាប់ដៃរបស់ យក្សផ្លែ ទាល់តែសោះ។

ជាលទ្ធផលក្នុងទឹកទី២ បឺត សង្ឃឹម វាយត្រូវមួយដៃចំកណ្ដាលមុខយក្សផ្លែធ្វើឱ្យអជ្ញាកណ្ដាលរាប់ យក្សផ្លែ ជាលើកដំបូង ក្នុងទឹកទី៣ យក្សផ្លែ ត្រូវរាប់ជាលើកទី២ ដោយសារការបោះជង្គង់របស់ បឺត សង្ឃឹម ធ្វើឱ្យរូបគេឆ្អល់ ហើយទឹកទី៤ យក្សផ្លែ ក៏នៅតែគេចមិនផុតពីជង្គង់ពិស របស់ បឺត សង្ឃឹម បាន ទើបអជ្ញាកណ្ដាលបញ្ឈប់ក្នុងទឹកទី៤ តែម្ដង ។

https://s9.kh1.co/__image/w=650,h=401,q=100/43/43fddcbc59740bdbed7c44f68f5a5ed21ebede48.jpg

ចំពោះ បឺត សង្ឃឹម បច្ចុប្បន្នកំពុងកក់កៅអីទៅវគ្គផ្ដាច់ព្រ័ត្រ រង់ចាំការប្រកួតរវាង សេន កុសល និង វ៉ាន់ វឿន បើនរណាឈ្នះ នឹង ជួបបឺត សង្ឃឹម នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងកម្មវិធីប្រដាល់គុនខ្មែរ ស្រាបៀរកម្ពុជា ៕

ប្រភពវីដេអូ៖ Sport Zone
Veasna Thanak
វាសនា ឋានៈ

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T