អស់សំណើចខ្លាំង! សួស វីហ្សា ទម្លាយវីដេអូរបស់ស្វាមីសំណព្វចិត្ត ធ្វើឲ្យមហាជនទប់សំណើចមិនបាន (មានវីដេអូ)

//s9.kh1.co/ed/edbe7b68782f07d63f3c3185483bc55cde63983e.jpg
នារី

 ២១-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

សួស វីហ្សា ទម្លាយវីដេអូរបស់ស្វាមីសំណព្វចិត្ត ធ្វើឲ្យមហាជនទប់សំណើចមិនបាន

ភ្នំពេញ៖ បន្ទាប់ពីទទួលបានចំណងដៃនៃអាពាហ៍ពិពាហ៍ តារាចម្រៀង សួស វីហ្សា និងស្វាមីលោក ថមមី នៅតែសង្កេតឃើញថាអ្នកទាំងពីរពិតជាមានសុភមង្គល ពិសេសតែងតែបង្ហោះរូបភាពស្វីតៗជាមួយគ្រួសារនៅលើបណ្តាញសង្គម Facebook និង Instagram ជាហូរហែធ្វើឲ្យមហាជនច្រណែននឹងគ្រួសារមួយនេះយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកាលពីម្សិលមិញនេះ តារាចម្រៀងស្រីរូបនេះក៏បានទម្លាយវីដេអូពីសកម្មភាពស្វាមីរបស់នាងចំនួន ២ នៅលើបណ្តាញសង្គម។ ក្នុងនោះលោក ថមមី បានតែងខ្លួនជាភេទទី៣ ជាមួយនឹងកាយវិការម្ញ៉ិកម្ញ៉ក់ ទើបធ្វើឲ្យហ្វេនៗ និងមហាជនអស់សំណើចសឹងគ្រប់ៗគ្នា។
គួរបញ្ជាក់ផងដែរថា តារាចម្រៀងស្រី សួស វីហ្សា បានសម្រាលកូនស្រីមុខខ្យូតគួរឲ្យក្នាញកាលពីថ្ងៃទី ០៩ ខែតុលា កន្លងទៅនេះ ហើយកាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ទើបរំលងទៅប៉ុន្មានថ្ងៃនេះអ្នកនាង និងស្វាមីក៏បានរៀបចំកម្មវិធីបង្កក់កូនស្រីបណ្តូលចិត្ត ដែលមានឈ្មោះថា ថង សាម៉ូលីណា ហៅ ជេនី។ ហើយនៅក្នុងកម្មវិធីនោះក៏មានការអញ្ជើញចូលរួមពីមិត្តសិល្បករយ៉ាងច្រើនកុះករផងដែរ៕

ចង់ជ្រាបសូមទស្សនាវីដេអូខាងក្រោមនេះ ៖

សួស វីហ្សា និងលោក ថមមី 
សួស វីហ្សា និងលោក ថមមី 
សួស វីហ្សា និងលោក ថមមី
សួស វីហ្សា និងលោក ថមមី
សួស វីហ្សា និងលោក ថមមី
សួស វីហ្សា និងលោក ថមមី
សួស វីហ្សា លោក ថមមី និងកូនស្រី 
សួស វីហ្សា លោក ថមមី និងកូនស្រី 
សួស វីហ្សា លោក ថមមី និងកូនស្រី 
សួស វីហ្សា លោក ថមមី និងកូនស្រី 
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T