មិនធម្មតា! ប្រទេសហុងគ្រីនាំចូលវ៉ាក់សាំងពីប្រទេសរុស្ស៊ីមុនគេនៅអឺរ៉ុប

//s9.kh1.co/b3/b32d51c54ed86f051efe9029b78589ce6238c3f4.jpg
សង្គម

 ២១-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

សារព័ត៌មាន Reutersបានចេញផ្សាយថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ប្រទេសហុងគ្រីបាននាំចូលវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ ឈ្មោះ​ ស្ពុតនីក​ វី​ (Sputnik V) របស់រុស្ស៊ី​

ហុងគ្រី៖ សារព័ត៌មាន Reutersបានចេញផ្សាយថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ប្រទេសហុងគ្រីបាននាំចូលវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ ឈ្មោះ​ ស្ពុតនីក​ វី​ (Sputnik V) របស់រុស្ស៊ី​ ដែលធ្វើឱ្យប្រទេសនៅអឺរ៉ុបមួយនេះ ក្លាយជាប្រទេសដំបូង​សម្រាប់ការនាំចូលវ៉ាក់សាំង។ តាមប្រភពព័ត៌មានបានឱ្យដឹងទៀតថា ប្រទេសហុងគ្រីអាចនឹងផលិតវ៉ាក់សាំងរបស់រុស្ស៊ីមួយនេះ ប្រសិនបើការសាកល្បងជោគជ័យ ហើយនេះក៏ជាសកម្មភាពមួយដែលមិនធ្លាប់មានពីមុនមកដែរ សម្រាប់ប្រទេសជាសមាជិកសហភាពអឺរ៉ុប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=640,h=426,q=100/72/72f807c5d6c978499e85425d5928724fa48beb1a.jpeg

យ៉ាងណាមិញ បើនិយាយទៅតាមច្បាប់របស់សហភាពអឺរ៉ុបវិញ មុននឹងត្រូវបានដាក់លក់នៅក្នុងប្រទេសជាសមាជិកណាមួយនៃប្លុកមួយនេះ វ៉ាក់សាំងស្ពុតនីក​ វី​ (Sputnik V) ត្រូវតែទទួលបានការអនុញ្ញាតពីទីភ្នាក់ងារឱសថអឺរ៉ុបជាមុនសិន​។ ទោះជាបែបនេះក្ដី ប្រសិនបើវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩នេះបង្ហាញថា​ «មានសុវត្ថិភាព» និង «ប្រសិទ្ធភាព» នោះប្រទេសហុងគ្រី​នឹងនាំចូលកាន់តែច្រើន​ រួមទាំងការផលិតទ្រង់ទ្រាយធំក្នុងស្រុកនៅឆ្នាំក្រោយ។

https://s9.kh1.co/__image/w=650,h=366,q=100/b3/b32d51c54ed86f051efe9029b78589ce6238c3f4.jpg

ដោយឡែកគេរំពឹងថា ក្រៅពីប្រទេសរុស្ស៊ី​ វ៉ាក់សាំង ស្ពុតនីក​ វី​ (Sputnik V)​ នឹងត្រូវបានសាកល្បង​ និងផលិតនៅក្នុងប្រទេសដទៃទៀតដែលមានដូចជាប្រទេសប្រេស៊ីល,​ ម៉ិកស៊ិក,​ ហ្វីលីពីន​ និង​ អេមីរ៉ាតអារ៉ាប់រួម​។

គួរឱ្យដឹងដែរថា រដ្ឋាភិបាលរុស្ស៊ីបានប្រកាសកាលពីសប្តាហ៍មុនថា​ លទ្ធផលនៃការសាកល្បងបណ្តោះអាសន្នបានបង្ហាញថា វ៉ាក់សាំង ស្ពុតនីក​ វី​ (Sputnik V)​ មានប្រសិទ្ធភាព ៩២% ក្នុងការប្រឆាំងនឹងវីរុសកូវីដ១៩​ ហើយប្រទេសរុស្ស៊ីកំពុងត្រៀមយុទ្ធនាការចាក់វ៉ាក់សាំងនេះទ្រង់ទ្រាយធំ៕

Tim Sokhieng
Sokhieng Tim (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T