ជក់ចិត្តមែនគូនេះ! ខណៈដែល Mbappe រកបាន២គ្រាប់ម្នាក់ឯងឲ្យ PSG, Fàbregas ស៊ុតប៉េណាល់ទីចុងតង់រកបាន៣ពិន្ទុឲ្យ Monaco (មានវីដេអូ)

//s9.kh1.co/e8/e8fbb02fd530d404ed412d52b18af0f4713309be.jpg
កីទ្បា

 ២១-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

PSG ត្រូវទទួលរងបរាជ័យក្រៅដីក្នុងក្របខ័ណ្ឌ Ligue 1 យប់មិញក្រោមថ្វីជើងម្ចាស់ផ្ទះ Monoca ដោយលទ្ធផល៣ទល់នឹង២

បារាំង៖ នៅក្នុងការប្រកួតក្របខ័ណ្ឌ Ligue 1 របស់បារាំងសប្តាហ៍ទី១១ព្រឹកមិញនេះម្ចាស់ផ្ទះ Monaco បានបំបាក់ក្រុមជើងខ្លាំង Paris Saint-Germain ដោយលទ្ធផល៣ទល់នឹង២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kylian Mbappe
Kylian Mbappe

ជាក់ស្តែងក្លិបអ្នកមាន PSG រកបាន២គ្រាប់មុនទៅហើយនៅក្នុងការប្រកួតនេះ ពោលរកបានដោយខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ទាំង២គ្រាប់នៅនាទីទី២៥ និង៣៧(ប៉េណាល់ទី)។ ដោយឡែកចូលដល់តង់ទី Monaco ក៏វាយបកបាន៣គ្រាប់មកវិញ រកបានដោយកីឡាករ Kevin Volland ពីរគ្រាប់ម្នាក់ឯងនៅនាទីទី៥២និង៦៥ និងគ្រាប់ជ័យជម្នះធ្វើបានដោយការស៊ុតបាល់ប៉េណាល់ទីរបស់កីឡាករ Cesc Fabregas នៅនាទីទី៨៤។ យ៉ាងណាមិញ PSG ក៏មានឱកាសស៊ុតបានពីរគ្រាប់ទៀតផងដែរដោយកីឡាករ Moise Kean និង Mbappe ប៉ុន្តែត្រូវបាន VAR ចាប់បាល់ Offside

ក្រុមកីឡាកររបស់ក្លិប Monaco
ក្រុមកីឡាកររបស់ក្លិប Monaco

យោងតាមលទ្ធផលនេះ PSG នៅតែបន្តឈរកំពូលតារាងមាន២៤ពិន្ទុ តាមពីក្រោយដោយ Monaco ចំនួន៤ពិន្ទុ៕

តារាងពិន្ទុនៃក្របខ័ណ្ឌ Ligue 1
តារាងពិន្ទុនៃក្របខ័ណ្ឌ Ligue 1
វីដេអូសង្ខេបនៃការប្រកួត

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T