ចាប់ពីពេលនេះ បាតុភូតចម្លែកមួយនឹងធ្វើឲ្យតំបន់មួយ មានផ្ទៃមេឃងងឹត រហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំក្រោយ ទើបមានព្រះអាទិត្យរះឡើងវិញ

//s9.kh1.co/1c/1c6ec5f29703724062041e52e8134a74e41990e2.jpg
សង្គម

 ២០-វិច្ឆិកា-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

ព្រះអាទិត្យនឹងលិចនៅខាងក្រោមជើងមេឃ នៅពេលវេលាចុងក្រោយនៃឆ្នាំ២០២០ វេលាម៉ោង១:៣០នាទីរសៀល។

អាមេរិក៖ នៅជុំវិញតំបន់អាក់ទិក មានបាតុភូតមួយដែលនឹងកើតឡើងប៉ុន្មានខែ ដោយព្រះអាទិត្យនឹងមិនរះខាងលើជើងមេឃ ក្នុងរយៈពេល២៤ម៉ោង។ បាតុភូតនេះត្រូវបានគេហៅថា រាត្រីនៅប៉ូល ហើយប្រជាជនអាមេរិកនៅចុងភាគខាងជើង ដូចជាទីក្រុង Utqiaġvik នៃរដ្ឋអាឡាស្កា នឹងកើតមានព្រឹត្តិការណ៍នេះផងដែរ។ បើយោងតាមសេវាកម្មអាកាសធាតុជាតិ នៅក្នុងទីក្រុង Fairbanks រដ្ឋអាឡាស្កា បានឲ្យដឹងថា បាតុភូតនេះនឹងកើតឡើងរយៈពេល៦៦ថ្ងៃ នៃសភាពស្ទើរងងឹតនៅក្នុងតំបន់នេះ នៅតាមបណ្ដោយឆ្នេរសមុទ្រអាក់ទិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រះអាទិត្យនឹងលិចនៅខាងក្រោមជើងមេឃ នៅពេលវេលាចុងក្រោយនៃឆ្នាំ២០២០ វេលាម៉ោង១:៣០នាទីរសៀល។ វាជាពេលរបស់តំបន់ខ្លះនៃរដ្ឋអាឡាស្កានឹងលែងបានឃើញព្រះអាទិត្យរះ រហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។ បើស្ថិតនៅខាងចុងជុំវិញតំបន់អាក់ទិក នោះរាត្រីប៉ូលនឹងមានរយៈពេលកាន់តែវែង។ ភូមិនៅក្នុងតំបន់អាក់ទិកខ្លះអាចកើតមានរយៈពេល២៧ថ្ងៃ ទៅដល់ទីក្រុង Utqiaġvik នឹងមានរយៈពេល៦៥ថ្ងៃ។

ភូមិមួយក្នុងរដ្ឋអាឡាស្កា ដែលស្ថិតនៅក្នុងព្រឹត្តិការណ៍ រយៈពេលងងឹតជាប់
ភូមិមួយក្នុងរដ្ឋអាឡាស្កា ដែលស្ថិតនៅក្នុងព្រឹត្តិការណ៍ រយៈពេលងងឹតជាប់

រាត្រីប៉ូលគឺជាពាក្យដែលត្រូវប្រើ នៅពេលព្រះអាទិត្យស្ថិតនៅខាងក្រោមជើងមេឃ រយៈពេលជាង២៤ម៉ោង នៅជុំវិញតំបន់ប៉ូល។ នេះបណ្ដាលមកពីរង្វិលរបស់ផែនដី បែរទៅទីតាំងនៃព្រះអាទិត្យ។ ខណៈមុំនៃផែនដីផ្អៀងទៅ២៣.៥អង្សា(ដឺក្រេ) នោះតំបន់នានានៅជុំវិញអាក់ទិក(ប៉ូលខាងជើង)ឬអង់តាក់ទិក(ប៉ូលខាងត្បូង) មិនថាត្រូវបាំងពន្លឺឬត្រូវទទួលពន្លឺទាំងស្រុងពីព្រះអាទិត្យ។

តំបន់ប៉ូលខាងជើង ដែលបាំងពន្លឺព្រះអាទិត្យ នៅចុងឆ្នាំ
តំបន់ប៉ូលខាងជើង ដែលបាំងពន្លឺព្រះអាទិត្យ នៅចុងឆ្នាំ

ដោយសារតែអឌ្ឍគោលខាងជើងត្រូវឃ្លាតឆ្ងាយពីព្រះអាទិត្យនៅរដូវស្លឹកឈើជ្រុះនិងរដូវរងារ ទើបជុំវិញតំបន់អាក់ទិកក្នុងមុំ២៣.៥អង្សានៃប៉ូលខាងជើង បានជួបប្រទះបាតុភូតចម្លែកមួយនេះក្នុងរយៈពេលពីរខែ នៅពេលព្រះអាទិត្យមិនរះពីលើជើងមេឃ។ ទោះជាយ៉ាងណា វាមិនមានន័យថា ជុំវិញតំបន់អាក់ទិកគឺស្ថិតនៅក្នុងសភាពងងឹតទាំងស្រុងនោះទេ។ ព្រះអាទិត្យគឺស្ថិតនៅមុំ៦អង្សាខាងក្រោមជើងមេឃ វានៅតែមានពន្លឺតិចតួច សម្រាប់ឲ្យយើងអាចមើលឃើញអ្វីៗនៅខាងក្រៅ៕​

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៦ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T