កីឡាករ​​ខ្សែ​​ប្រយុទ្ធ​​ឆ្នើម​​របស់​​ក្លិប​​ហង្ស​ក្រហម មាន​វិជ្ជ​មាន​​កូវីដ​១៩ ​ជា​លើក​ទី​២​

//s9.kh1.co/22/2213f54c4e4f7ef3fe96e06e77132e558d06a688.jpg
កីទ្បា

 ២០-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

កីឡាករខ្សែប្រយុទ្ធឆ្នើមរបស់អេហ្ស៊ីប និងក្លិបហង្សក្រហម Liverpool លោក Mohamed Salah បានឆ្លងជំងឺ​កូវីដ-១៩

អេហ្ស៊ីប៖  កីឡាករខ្សែប្រយុទ្ធឆ្នើមរបស់អេហ្ស៊ីប និងក្លិបហង្សក្រហម Liverpool លោក Mohamed Salah បានឆ្លងជំងឺ​កូវីដ-១៩ បន្ទាប់ពីធ្វើតេស្តលើកទី២។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Goal។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឡាករខ្សែប្រយុទ្ធលោក Mohamed Salah
ឡាករខ្សែប្រយុទ្ធលោក Mohamed Salah

យ៉ាងណាមិញ កីឡាករវ័យ២៨ឆ្នាំរូបនេះ ធ្លាប់បានតេស្តវិជ្ជមានម្ដងហើយកាលពីសប្ដាហ៍មុន ទោះបីជាគ្មានចេញ​រោគ​សញ្ញាអ្វីក៏ដោយ។ ស្រាប់តែនាពេលថ្មីៗនេះ ពោលគឺកាលពីថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ សហព័ន្ធកីឡា​បាល់​ទាត់​​របស់អេហ្ស៊ីបបានបញ្ជាក់ថា Mohamed Salah ត្រូវបានធ្វើតេស្តម្ដងទៀត ដោយលទ្ធផលនោះ គឺវិជ្ជមាន​ដដែល​។​

បញ្ហាខាងលើនេះផងដែរ អាចនឹងធ្វើឱ្យអតីតសមាជិករបស់ Basel, Chelsea និង Roma ខាងលើត្រូវអវត្តមានចំនួន ២ប្រកួត​សម្រាប់ក្រុមរបស់លោក Jurgen Klopp ដោយសារបទបញ្ជាចត្តាឡីស័ក។ សម្រាប់ការប្រកួតនោះទៀតសោត គឺ Liverpool ទល់ជាមួយនឹង Leicester City នៅក្នុងក្របខ័ណ្ឌ Premier League នាថ្ងៃអាទិត្យចុងសប្ដាហ៍នេះ និង Champions League ទល់ជាមួយនឹង Atalanta នៅថ្ងៃទី ២៥ ខែ​វិច្ឆិកា​។​

កីឡាករខ្សែប្រយុទ្ធលោក Mohamed Salah
កីឡាករខ្សែប្រយុទ្ធលោក Mohamed Salah

គួរឱ្យដឹងដែរថាកីឡាករខ្សែប្រយុទ្ធឆ្នើម Mohamed Salah បានលេងក្នុងជម្រើស ១១នាក់ដំបូងទាំង ៨ប្រកួត​សម្រាប់ ក្លិប Liverpool នៅក្នុង Premier League រដូវកាល២០២០-២០២១នេះ និងរកបាន៨គ្រាប់៕

Tim Sokhieng
Sokhieng Tim (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T