អូស្ដ្រាលី៖ ជារឿងនឹកស្មានមិនដល់មួយ ដែលបុរសជនជាតិអូស្ត្រាលីម្នាក់ អាចមានសំណាងទទួលបានកាបូបរបស់គាត់មកវិញ បន្ទាប់ពីជ្រុះបាត់អស់រយៈពេលជិត៣ទសវត្សវ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Paul Davis ដែលជាម្ចាស់ បានជ្រុះបាត់កាបូបនោះ ខណៈពេលលោកបានទៅចូលរួមក្នុងកម្មវីធីជប់លៀងអបអរថ្ងៃចូលឆ្នាំសកល កំឡុងឆ្នាំ១៩៩៤ នៅឯឆ្នេរមួយកន្លែង ដែលស្ថិតនៅក្នុងភូមិ Lennox Head នៃរដ្ឋ New South Wales ប្រទេសអូស្ដ្រាលី។
យ៉ាងណាមិញ ក្រោយរង់ចាំអស់រយៈពេល២៦ឆ្នាំ កាបូបរបស់លោក Davis ត្រូវបានអ្នកស្រុកប្រទះឃើញលើឆ្នេរខ្សាច់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ហើយនៅក្នុងនោះ គេឃើញមានកាតសុខភាពមួយសន្លឹក វីសាកាតមួយសន្លឹក ក្រដាសប្រាក់៥ដុល្លារអូស្ដ្រាលីមួយសន្លឹក រួមទាំងកាតមួយចំនួនទៀតផងដែរ។ ក្រោយមក គេក៏បានថតវា និងយករូបភាពទៅបង្ហោះចែកចាយលើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីស្វែងរកម្ចាស់ដើមតែម្ដង។
រូបភាពទាំងនោះ ត្រូវបានប្រទះឃើញដោយបងប្អូនជីដូនមួយរបស់ប្រពន្ធលោក Davis ហើយវានឹងត្រូវប្រគល់ជូនលោក Davis វិញនៅសប្ដាហ៍ក្រោយ។ ក្នុងនោះដែរ លោកក៏មានគម្រោងធ្វើស៊ុម ដើម្បីរក្សាទុកវានៅក្នុងបារ៍របស់លោកមួយកន្លែងផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖


