ភ្នំពេញ៖ ក្រុមហ៊ុន ស្មាត អាស្យាតា (Smart Axiata) កាលពីថ្មីៗនេះ បានប្រគល់រង្វាន់ទឹកប្រាក់ ១ម៉ឺនដុល្លារ ដល់យុវជនអាយុ ១៤ ឆ្នាំ ម្នាក់និង ក្រុមគ្រួសាររស់នៅស្រុកអង្គស្នួល ខេត្តកណ្ដាល តាមរយៈកម្មវិធី «កោសឈ្នះ កោសឈ្នះ!!»​ ជាកម្មវិធីឈ្នះរង្វាន់ធំ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលធ្វើឡើងដើម្បីលើកទឹកចិត្ត និងជម្រុញអតិថិជនប្រើប្រាស់រូបិយប័ណ្ណប្រាក់រៀលឲ្យកាន់តែទូលំទូលាយ។

អ្នកឈ្នះរង្វាន់ 

ក្នុងនាមជាប្រតិបត្តិករទូរសព័្ទចល័តឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន Smart ប្ដេជ្ញាគាំទ្រយុទ្ធនាការរបស់ ធនាគារជាតិ នៃ​កម្ពុជា ក្នុងការជម្រុញ​ឱ្យ​មានការ​ប្រើប្រាស់​រូបិយប័ណ្ណ​ជាតិកាន់តែទូលំទូលាយ។ កម្មវិធី «កោសឈ្នះ កោសឈ្នះ!!»​ ដែលធ្វើឡើងតាំងពីពាក់កណ្ដាល ខែមិនា មានផ្ដល់រង្វាន់ជាច្រើនរួមមាន៖

លោក ថាន សុថេន ត្រូវជាឪពុករបស់ យុវជន ថាន ផានិត ដែលជាអ្នកកោសឈ្នះរង្វាន់ ១ម៉ឺន ដុល្លារ លើកទីបី ក្នុងកម្មវិធី «កោសឈ្នះ កោសឈ្នះ!!»​ បានឲ្យដឹងថាកូនរបស់គាត់ បានទិញកាតបញ្ចូលលុយ ៥,០០០ រៀល ហើយក៏មានសំណាងឈ្នះរង្វាន់ធំ នេះតែម្តង ហើយបញ្ចាក់ទៀតថានឹងប្រើប្រាសថវិកាដែលឈ្នះនេះលើការសិក្សា និងធ្វើដើមទុនរកស៊ី។

លោកពូ ​សុថេន បាននិយាយថា ៖

សម្តីលោកពូ សុថេន
អ្នកឈ្នះរង្វាន់ 

គួរបញ្ជាក់ផងដែរថា រង្វាន់លុយសុទ្ធ ១ ម៉ឺនដុល្លារ ពីកាតកោសបញ្ចូលលុយ ៥,០០០ រៀលចំនួនពីររង្វាន់ទៀតនៅមិនទាន់មានអ្នកឈ្នះនៅឡើយ។ សូមបន្តជាវកាតកោស ៥,០០០ រៀលដើម្បីមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់។

ក្រុមហ៊ុន Smart បានរៀបចំកម្មវិធីឈ្នះរង្វាន់ ផ្សេងៗគ្នាជាច្រើនដូចជា កម្មវិធី «E-Top Up ឈ្នះ!» ដោយផ្ដល់ឱកាស ឈ្នះរង្វាន់ទូរស័ព្ទ realme 6i ចំនួន ៥ រង្វាន់ រាល់សប្តាហ៍ ដោយគ្រាន់តែបញ្ចូលលុយចាប់ពី ១ ម៉ឺនរៀលឡើងទៅ កម្មវិធី «ការផ្ដល់ជូនពិសេសពី Smart @home» អតិថិជនអាចទទួលបាន Smart Pocket Wi-Fi ក្នុងតម្លៃត្រឹមតែ ៦ដុល្លារ ដោយគ្រាន់តែភ្ជាប់ឡេីងវិញ គម្រោង Premium plan រយៈពេល ៦ខែ ឬឥតគិតលុយតែម្តង បេីអ្នកភ្ជាប់ឡេីងវិញគម្រោង Premium plan រយៈពេល ១២ខែ ហើយអតិថិជនក៏អាចទទួលបានលេខពិសេសតម្លៃ ១២៩ដុល្លារសម្រាប់ អតិថិជនចាស់ និងថ្មី ផងដែរ។

នៅពេលថ្មីៗនេះ ក្រុមហ៊ុន Smart បានប្រគល់រង្វាន់ រថយន្តម៉ាក​ Ford 2020 មួយគ្រឿងដល់អតិថិជនរបស់ខ្លួន  រស់នៅក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែថ និងរង្វាន់មហាសាលន៍ជាច្រើនផ្សេងទៀត ក្នុងកម្មវិធី «ឈ្នះរង្វាន់មហាសាលន៍» ដែលរៀបចំឡើង ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ កន្លងមក។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗបំផុតអំពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គម និងគេហទំព័ររបស់ក្រុមហ៊ុន ដូចខាងក្រោម៖ www.facebook.com/SmartAxiata និង www.smart.com.kh ៕

អ្នកឈ្នះរង្វាន់ 
អ្នកឈ្នះរង្វាន់ 
អ្នកឈ្នះរង្វាន់ 
អ្នកឈ្នះរង្វាន់ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ