រំភើបជំនួស ពេលនេះកុមារី យ៉ង់ ស្រីនីត កំពុងថតរឿងថ្មីជាមួយ ពាក់មី

//s9.kh1.co/c6/c6fedeec4e32f866369e9a42422d89c83f3557a2.jpg
តារា & កម្សាន្ដ

 ២០-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ពិតជាត្រេកអរជំនួសកុមារី យ៉ង់ ស្រីនីត ដែលពេលនេះ នាងត្រូវបានផ្ដល់ឱកាសឲ្យចូលថតក្នុងរឿងថ្មីរបស់តារាកំប្លែង លោក ពាក់មី យ៉ាងដូច្នេះ។

ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាកំប្លែងលោក ពាក់មី បានប្រកាសរកលេខទូរស័ព្ទពីអាណាព្យបាលកុមារី យ៉ង់ ស្រីនីត ដែលរស់នៅក្នុងខេត្តមណ្ឌលគីរី កំពុងល្បីខ្លាំងក្នុងសង្គមក្នុងរយៈពេលចុងក្រោយនេះ។ មូលហេតុដែលតារាកំប្លែងរូបនេះ ប្រកាសរកកុមារីលក់ចេកឆាបនៅមណ្ឌលគីរីរូបនេះ ​ក៏ព្រោះតែតារារូបនេះ​ចង់ផ្ដល់ឱកាសឲ្យក្រេងស្រីរូបនេះ បានថតរឿងជាមួយលោកផងដែរ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីបង្ហោះស្វែងរកកុមារីរូបនេះរួចមិនបានប៉ុន្មានថ្ងៃផង មុននេះបន្តិច លោក ពាក់មី បានបង្ហោះរូបភាពបង្ហាញឲ្យឃើញពីសកម្មភាពកុមារី យ៉ង់ ស្រីនីត កំពុងថតរឿងថ្មីជូនលោកផងដែរ។ បើទោះបី តារាកំប្លែងរូបនេះ មិនទាន់បានបង្ហើបពីសាច់រឿងទាំងមូលជូនដល់ទស្សនិកជនបានជ្រាបច្បាស់ក៏ពិតមែន តែក៏មានមហាជនជាច្រើន បានសម្ដែងនូវក្ដីរំភើបជំនួសកុមារីរូបនេះគ្រប់គ្នាតែម្ដង។ 

គួរបញ្ជាក់ផងដែរថា ពេលនេះ កុមារី យ៉ង់ ស្រីនីត កំពុងស្ថិតនៅក្នុងទីក្រុងភ្នំពេញ ដើម្បីធ្វើការថតរឿងថ្មី បានមកពីការផ្ដល់ឱកាសពីតារាកំប្លែងល្បីឈ្មោះលោក ពាក់មី ផ្ទាល់តែម្តង ថែមទាំងតារាប្រុសរូបនេះ បានផ្ដល់នៅកន្លែងស្នាក់នៅយ៉ាងកក់ក្ដៅជូនដល់ក្មេងស្រីរូបនេះ រហូតដល់បញ្ចប់សាច់រឿងទាំងមូលតែម្ដង។ 

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក ពាក់មី
  លោក ពាក់មី
  កុមារី យ៉ង់ ស្រីនីត
  កុមារី យ៉ង់ ស្រីនីត
  កុមារី យ៉ង់ ស្រីនីត
  កុមារី យ៉ង់ ស្រីនីត
  កុមារី យ៉ង់ ស្រីនីត និងកូនស្រី លោក ពាក់មី 
  កុមារី យ៉ង់ ស្រីនីត និងកូនស្រី លោក ពាក់មី 
  កុមារី យ៉ង់ ស្រីនីត និងកូនស្រី លោក ពាក់មី 
  កុមារី យ៉ង់ ស្រីនីត និងកូនស្រី លោក ពាក់មី 
  កុមារី យ៉ង់ ស្រីនីត  និងលោក ពាក់មី 
  កុមារី យ៉ង់ ស្រីនីត  និងលោក ពាក់មី 
ពាក់មី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T