ក្រសួងអប់រំ យុវជន និងកីឡា ក្នុងលិខិតចុះថ្ងៃទី ១៧វិច្ឆិកា បានចេញសេចក្តីណែនាំស្តីពីកម្មវិធីចំណេះទូទៅ​ក្នុងឆ្នាំ​សិក្សាថ្មី ២០២០-២០២១។ បើតាមក្រសួង កម្មវិធីសិក្សានៅឆ្នាំក្រោយនឹងចាប់ផ្តើមបើកបវេសនកាល​នៅដើមខែមករា​ដោយកំណត់យក៖

១. ថ្ងៃបើកបវេសនកាលប្រព្រឹត្តទៅនៅថ្ងៃ ១១ មករា ២០២១

២. វិស្សមកាលប្រព្រឹត្តទៅ ២ដងក្នុងមួយឆ្នាំសិក្សាគឺ៖

ក. វិស្សមកាលតូច ពីថ្ងៃទី ០៦ ដល់ថ្ងៃ ១៩មេសា ២០២១

ខ. វិស្សមកាលធំ ពីថ្ងៃទី ០១ ដល់ថ្ងៃ ៣០វិច្ឆិកា ២០២១។

ជាការកត់សម្គាល់ វិស្សមកាលធំនាឆ្នាំសិក្សាថ្មីមានរយៈពេលខ្លីជាងមុន បើប្រៀបធៀបជាមួយរាល់ឆ្នាំ។

សូមបញ្ជាក់ថា កម្មវិធីសិក្សានាឆ្នាំនេះមានការប្រែប្រួលទាំងកាលបរិច្ឆេទនៃការចូលរៀន និងបញ្ចប់ ដោយសារឥទ្ធិពល​នៃ​ជំងឺ​កូវីដ១៩។ បើតាមថ្ងៃកំណត់ខាងលើ ក្រសួងបានរំកិលកាលបរិច្ឆេទសិក្សាសម្រាប់ឆ្នាំនេះ​ឲ្យស្របតាម​ស្ថានភាព​នៃរយៈពេលអប់រំ ដែលជាហេតុធ្វើឲ្យថ្ងៃសម្រាកវិស្សមកាលធំ ឬវ៉ាកងធំមានរយៈពេលខ្លីជាងមុន។

សូមអានសេចក្តីណែនាំខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]