ចិនដាក់សម្ពាធខ្លាំងពេក តៃវ៉ាន់ចាប់ផ្តើមផលិតនាវាមុជទឹកបន្ថែម

//s9.kh1.co/58/58f8495f71409975e61c3a91c462e98b488bb490.jpg
សង្គម

 ២០-វិច្ឆិកា-២០២០ ២ល្ងាច · ៥ ឆ្នាំមុន

កោះតៃវ៉ាន់បានប្រកាសនៅសុក្រនេះថា ខ្លួននឹងចាប់ផ្តើម​ដំណើរការសាងសង់នាវាមុជទឹកថ្មីចំនួន ៨គ្រឿង ដើម្បីប្រើប្រាស់សម្រាប់ការពារកោះ ដែលកំពុងរងការគំរាមកំហែងយ៉ាងខ្លាំង ពីសំណាក់យោធាចិន

តៃប៉ិ៖ កោះតៃវ៉ាន់បានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួននឹងចាប់ផ្តើម​ដំណើរការសាងសង់នាវាមុជទឹកថ្មីមួយក្នុងចំណោម ៨គ្រឿង ដើម្បីប្រើប្រាស់សម្រាប់ការពារកោះ ដែលកំពុងរងការគំរាមកំហែងយ៉ាងខ្លាំង ពីសំណាក់យោធាចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កោះតៃវ៉ាន់បច្ចុប្បន្ន មាននាវាមុជទឹកចំនួន ៤គ្រឿង ដោយ ២គ្រឿង គឺមានអាយុកាលតាំងពីសម័យសង្គ្រាមលោកលើកទី២ មកម៉្លេះ។ ​ហើយកត្តានេះ មិនអាចជួយឱ្យកោះតៃវ៉ាន់អាច​ប្រៀបស្មើទៅនឹងកងនាវាចិន ដែលមាននាវាទំនើបៗបំពាក់​ជាមួយអាវុធនុយក្លេអ៊ែរបានទេ។

​សេចក្តីថ្លែងការណ៍​អ្នកនាំពាក្យការិយាល័យប្រធានាធិបតី លោក  Xavier Chang បាននិយាយថា កម្មវិធី​សាងសង់នាវាមុជទឹកថ្មីនេះ គឺជាផ្នែកសំខាន់មួយនៃការធ្វើទំនើបកម្មយោធាតៃវ៉ាន់ ដែលរៀបចំឡើងដោយលោកស្រីប្រធានាធិបតី Tsai Ing-wen ។

គួរជម្រាបថា ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen នឹងអញ្ជើញចូលរួមក្នុងពិធីបើកដំណើរការសាងសង់នាវាមុជទឹក នៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ។​ ហើយនាវាមុជទឹកដំបូងត្រូវគេរំពឹងថា នឹង​ផលិតរួចរាល់​ហើយដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំ ២០២៤៕

នាវាមុជទឹកតៃវ៉ាន់
នាវាមុជទឹកតៃវ៉ាន់
នាវាមុជទឹកតៃវ៉ាន់
នាវាមុជទឹកតៃវ៉ាន់
ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen
ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T