បទ Life Goes On របស់ BTS ដែលទើបតែចេញមុននេះ ផ្តល់សារលើកទឹកចិត្តច្រើនណាស់ដល់ហ្វេន (មានវីដេអូ)

//s9.kh1.co/7c/7c5bc04ddde66f9ed7c89ee960cfb14ee0e5ed8c.jpg
តារា & កម្សាន្ដ

 ២០-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

បទ Life Goes On របស់ក្រុម BTS ដែលទើបតែ Comeback ផ្តល់ការលួងលោម និងសារលើកទឹកចិត្តជាច្រើន ដល់អ្នកគាំទ្រជុំវិញពិភពលោក!

កូរ៉េខាងត្បូង ៖ ក្រុមតារាចម្រៀង BTS ទើបតែបានបញ្ចេញ Album ថ្មី ដែលជាការ Comeback របស់ពួកគេ ក្នុងនោះមានចំនួន ៨ បទ រួមមាន “Life Goes On ” “Fly To My Room” “Blue & Gray” “Telepathy” “Dis-ease” “Stay” “Skit” និងបទ “Dynamite” ដែលក្នុងនោះ វាត្រូវបានគេដឹងថា សមាជិក BTS គ្រប់គ្នា បានចូលរួមគ្រប់ផ្នែក សម្រាប់ការបង្កើត Album លើកនេះ ទាំងការនិពន្ធបទចម្រៀង និពន្ធទំនុងច្រៀង និងការថតវីដេអូជាដើម​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BTS
BTS

ជាមួយគ្នានេះដែរ បទ “Life Goes On” ដែលទើបតែបានចេញផ្សាយ ប៉ុន្មានម៉ោងមុននេះ គឺជាប្រភេទបទ hip-hop ដែលមានលក្ខណៈប្លែកពីគេ ព្រោះនៅក្នុងនោះមានសម្លេងហ្គីតាតិចៗ ដែលលោងលោមដល់អ្នកគាំទ្រ អ្វីដែលកាន់តែពិសេសក្នុងនោះ ក៏មានសារលើកទឹកចិត្តដល់អ្នកស្តាប់ជុំវិញពិភពលោក ដែលកំពុងប្រឈមនឹងកាលៈទេសៈ ដ៏លំបាកនាគ្រានេះថែមទៀត។

ខ្ញុំមិនអាចមើលឃើញទីបញ្ចប់ទេ ក៏មិនដឹងថាផ្លូវមួយណា ដែលអាចចាកចេញពីទីដ៏លំបាកនេះដែរ ប៉ុន្តែជើងរបស់ខ្ញុំមិនបានបញ្ឈប់នោះទេ បិទភ្នែករបស់អ្នកមួយភ្លែត ហើយកាន់ដៃរបស់ខ្ញុំ ពួកយើងនឹងបន្តដំណើរទៅរកអនាគតដ៏ស្រស់ស្អាតជាមួយគ្នា។

  បទ “Life Goes On”

ទស្សនា MV បទ “Live Goes On” ពេញរបស់ក្រុម BTS ដឹកនាំសម្តែងដោយ Jungkook ខាងក្រោមនេះ!

Life Goes On 
Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T