អត្តពលិក​សញ្ជាតិបារាំងម្នាក់ បានស្លាប់បាត់បង់ជីវិត អំឡុងពេលហ្វឹកហាត់នៅឌូបៃ

//s9.kh1.co/7c/7cd0586ceea89c69938d1351496c3f5236559718.jpg
សង្គម

 ២០-វិច្ឆិកា-២០២០ ១ល្ងាច · ៥ ឆ្នាំមុន

បុរសសញ្ជាតិបារាំងម្នាក់ ដែលល្បីល្បាញខាងសំដែងកីឡាដ៏មានគ្រោះ​ តាមរយៈការប្រើប្រាស់ឧបករណ៍សណ្ដោងខ្លួនហោះ​សំកាំងនៅលើអាកាស បានជួបឧបទ្ទវហេតុអំឡុងពេលហ្វឹកហាត់ ​​រហូតស្លាប់បាត់បង់ជីវិតនៅទីក្រុងឌូបៃ

ឌូបៃ៖ បុរសសញ្ជាតិបារាំងម្នាក់ ដែលល្បីល្បាញខាងសំដែងកីឡាដ៏មានគ្រោះ​ តាមរយៈការប្រើប្រាស់ឧបករណ៍សណ្ដោងខ្លួនហោះ​សំកាំងនៅលើអាកាស បានជួបឧបទ្ទវហេតុអំឡុងពេលហ្វឹកហាត់ រហូតស្លាប់បាត់បង់ជីវិតនៅទីក្រុងឌូបៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Vincent Reffet ដែលមានវ័យ ៣៦ឆ្នាំ ទទួលបានភាពល្បីល្បាញ​ដោយសារសំដែង​កីឡាគ្រោះថ្នាក់ជាច្រើននៅក្នុងអាជីពរបស់លោក ដោយរួមបញ្ចូលទាំងការលោតពីលើអគារខ្ពស់ជាងគេនៅលើពិភពលោក គឺអគារ Burj Khalifa ។

សេចក្តីថ្លែងការណ៍មួយ បានឱ្យដឹងថា លោក Reffet បានស្លាប់ "អំឡុងពេលហ្វឹកហាត់នៅឌូបៃ" ប៉ុន្តែគេមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ។ ហើយការស៊ើបអង្កេតលើការស្លាប់របស់លោក ពេលនេះក៏កំពុង​ធ្វើឡើងដែរ។

គួរជម្រាបថា លោក Reffet ដែលជាអត្តពលិក​មានទេពកោសល្យ បានក្លាយជាផ្នែកមួយរបស់ក្រុមហ៊ុន Jetman Dubai ត្រូវបានបង្កើតឡើងដោយបុរសសញ្ជាតិ​ស្វីស​វ័យ ៥៩ឆ្នាំ ​​លោក Yves Rossy ៕

លោក Vincent Reffet ​
លោក Vincent Reffet ​
លោក Vincent Reffet
លោក Vincent Reffet
វីដេអូ
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T