ប្រមាញ់បាន Fan Bingbing ទៅមន្ទីរពេទ្យសម្ភពស្ងាត់ៗ សង្ស័យមានផ្ទៃពោះ?

//s9.kh1.co/c0/c081d8f9106bf5db9719fec867d8a42bb03ad8e6.jpg
តារា & កម្សាន្ដ

 ២០-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

មិនឲ្យគេឯងសង្ស័យបានយ៉ាងម៉េច នៅសុខៗ តារាស្រី Fan Bingbing ត្រូវគេប្រទះឃើញទៅមន្ទីរពេទ្យសម្ភព និង បង្ហាញពីកាយវិការប្លែកៗទៀត

ចិន៖ ថ្មីៗនេះ មានប្រធានបទដែលគួរឲ្យចាប់អារម្មណ៍ពីហ្វេនៗជាច្រើន បន្ទាប់ តារាស្រី Fan Bingbing ត្រូវបានអ្នកប្រមាញ់រូបថត ចាប់យករូបភាពរបស់នាងបាន ក្នុងពេលដែលនាងកំពុងតែបានបង្ហាញខ្លួនក្នុងមន្ទីរពេទ្យសម្ភពផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ ការបង្ហាញខ្លួនរបស់តារាស្រី Fan Bingbing នៅក្នុងមន្ទីរពេទ្យបែបនេះ កំពុងតែធ្វើឲ្យមានភាពទាក់ទាញចំណាប់អារម្មណ៍ និងការសង្ស័យយ៉ាងខ្លាំងពីមហាជនជាច្រើន ដោយរូបនាងផ្ទាល់ស្រាប់តែបាន តុបតែងខ្លួនជាមួយនឹងអាវពណ៌ស និងខោខូវប៊យខ្មៅ ដែលជាស្ទាយ៍ដ៏កម្រពីតារាស្រីរូបនេះ។ 

ជាពិសេសនោះ នាងថែមទាំងបានបង្ហាញពីកាយវិការ ដើរយ៉ាងប្រយ័ត្ន ព្រមទាំងដាក់ដៃឱបពោះរបស់ខ្លួនរហូត ម៉្យាងវិញទៀត បន្ទាប់ពីរូបភាពទាំងនេះ បានចែករំលែកមិនបានយូរប៉ុន្មាន ក៏ត្រូវបានបណ្ដាមហាជនជាច្រើន កើតមានការសង្ស័យពី រឿងមានផ្ទៃពោះ សាជាថ្មីម្ដងទៀត ។

តែទោះជាយ៉ាងណា ចំពោះរឿងសង្ស័យមួយនេះ ក៏នៅតែមានការលើកឡើងថា នាងគ្រាន់តែឡើងទម្ងន់តែប៉ុណ្ណោះ ហើយ បន្ទាប់ពីនេះ នាងថែមទាំងបានទៅស្រស់ស្រូបអាហារ ជាមួយនឹងមិត្តភក្តិរបស់ខ្លួន យ៉ាងរីករាយ ទៀតផង៕ 

សូមទស្សនារូបភាពខាងក្រោម ៖ 

Fan Bingbing
Fan Bingbing
Fan Bingbing 
Fan Bingbing 
Fan Bingbing 
Fan Bingbing 
រូបភាព Fan Bingbing ដែលត្រូវគេចាប់បាន នៅ​ឯមន្ទីរពេទ្យ
រូបភាព Fan Bingbing ដែលត្រូវគេចាប់បាន នៅ​ឯមន្ទីរពេទ្យ
រូបភាព Fan Bingbing ដែលត្រូវគេចាប់បាន នៅ​ឯមន្ទីរពេទ្យ
រូបភាព Fan Bingbing ដែលត្រូវគេចាប់បាន នៅ​ឯមន្ទីរពេទ្យ
រូបភាព Fan Bingbing ដែលត្រូវគេចាប់បាន នៅ​ឯមន្ទីរពេទ្យ
រូបភាព Fan Bingbing ដែលត្រូវគេចាប់បាន នៅ​ឯមន្ទីរពេទ្យ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T