ផលិតកម្ម BigHit ផ្ដល់ព័ត៌មានបន្ថែម អំពីអាល់ប៊ុម BE របស់ BTS!

//s9.kh1.co/69/699a592c938e9687a0c5bf88aae53c98d4d85a6e.jpg
តារា & កម្សាន្ដ

 ២០-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ហ្វេនៗកំពុងតែរំភើបមិនតិចទេ ចំពោះអត្ថន័យអាល់ប៊ុមចុងក្រោយ ថ្មីបំរបស់ក្រុម BTS ដែលទាក់ទងនឹងរឿងរ៉ាវដែលកើតឡើង នេះក្នុងឆ្នាំ ២០២០​ នេះ!

កូរ៉េខាងត្បូង ៖​ ជាក់ស្ដែងអាល់ប៊ុម BE របស់ក្រុម BTS ជិតចេញផ្សាយជាសារធារណៈ ក្នុងពេលមិនដល់ប៉ុន្មានម៉ោងខាងមុខ នៅក្នុងថ្ងៃទី ២០ ខែវិច្ឆិកា នេះហើយ។ ជាមួយគ្នានេះដែរ ខាងក្រុមហ៊ុន Big Hit Entertainment  បានចេញសេចក្ដីប្រកាសពាក់ព័ន្ធនឹងខ្លឹមសារបន្ថែម របស់អាល់ប៊ុមថ្មីនេះ ធ្វើឲ្យហ្វេនៗកាន់តែច្របូកច្របល់ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BTS
BTS

ជាការពិតណាស់ ថ្មីៗនេះព័ត៌មាន នៅលើ Twitter ឈ្មោះថា The Atlantic បានចែករំលែកសេចក្ដីលម្អិតរបស់ក្រុមហ៊ុន Big Hit Entertainment ដោយរួមបញ្ចូលទាំងផ្នែករបស់អាល់ប៊ុម BE  ចំពោះជារឿងរ៉ាវរបស់ក្រុម BTS ដែលបើកបង្ហាញនូវអារម្មណ៍ចម្រុះរបស់ពួកគេ ក្នុងស្ថានភាពវិបត្តិកូវីដ-១៩។

J-Hope
J-Hope

BTS លាតត្រដាងនូវអាម្មណ៍ពិតជាច្រើនរបស់ពួកគេ លាយបញ្ចូលគ្នា តាមរយៈស្ថានភាពដ៏គួរឲ្យភ័យខ្លាច ជាមួយនឹងជំងឺថប់អារម្មណ៍ ព្រមទាំងលាយឡំនឹងការប្តេជ្ញាចិត្ត ដើម្បីយកឈ្នះលើរឿងលំបាកទាំងអស់នោះឲ្យបាន។

Big Hit Entertainment
Jungkook
Jungkook

លើសពីនេះទៅទៀតអាល់ប៊ុម BE មិនមែនគ្រាន់តែជាអាល់ប៊ុមធម្មតាប៉ុណ្ណោះទេ ប៉ុន្ដែវាគឺជាដំណើរឆ្ពោះទៅរកនៃអត្ថិភាពវិជ្ជមាន ស្ដីពីអារម្មណ៍របស់ BTS និង ARMYs ដែលពួកគេមាននៅក្នុងឆ្នាំ២០២០នេះ។

អាល់ប៊ុមនេះវាបានផ្សារភ្ជាប់ជាមួយអារម្មណ៍ និងការរីកដុះដាលនៃតន្រ្តីដែលពួកគេមានពេញមួយឆ្នាំនេះ ហើយរឿងរបស់ពួកយើង នឹងបន្តដំណើរជាមួយរឿងដែលពួកយើងមាន។ ទាំងនោះគឺជាហេតុផលដែលនៅពីក្រោយអត្ថន័យ ចំណងជើងនៃអាល់ប៊ុម BE ដែលតំណាងឱ្យ ភាពវិជ្ជមាន ឬ អត្ថិភាព និងមិនគោរពតាមទម្រង់ណាមួយឡើយ។

Big Hit Entertainment
Jin
Jin

ក្រោយពីបានដឹងសេចក្ដីលម្អិតនេះ ARMYs ពិតជារំភើបលាយទឹកភ្នែក ចង់ដឹងថាការត្រលប់មកលើកនេះ។ ប្រាកដណាស់ក្រុម BTS នឹងមានអ្វីថ្មីទៀតហើយសម្រាប់អ្នកគាំទ្ររបស់ពួកគ៕

កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នាណា ARMYs !

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T