ភ្នំពេញ៖ បុរសអាយុ ជាង២០ឆ្នាំម្នាក់ តូ្រវអស់លក្ខណ៍ បន្ទាប់ពីមានចិត្តលោភ លន់ចង់បានលុយចាយ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ក៏សមេ្រចចិត្តធ្វើចោរ ឆក់ទូរស័ព្ទដៃគេ តែគេចមិនរួច។

មន្ត្រីអាវុធហត្ថរាជធានីភំ្នពេញបាន ឲ្យដឹងថាជនសង្ស័យមានឈ្មោះ លឹម រដ្ឋាហៅ អូន អាយុ២៧ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៩៧ ផ្លូវលេខ១៨២ សង្កាត់ផ្សារអូរឬស្សីទី២ ខណ្ឌ៧មករា កាលពីវេលាម៉ោង ១២និង១៥នាទី ឈានចូលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១២ ត្រូវកម្លាំងអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនបានភ្លាមៗ ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះឈ្មោះឡេងធី ទ្រីទៀង ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅតាម បណ្តោយផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណៈដែលកំពុងឈរនិយាយទូរស័ព្ទ នៅមុខសណ្ឋាគារកា ហ្សារ ផ្លូវលេខ៤៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

មន្ត្រីដដែលបានបន្តថា ជនសង្ស័យរូបនេះនឹងត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅ រសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១២ បន្ទាប់ពីបញ្ចប់ការសាកសួរ។

តាមការបំភ្លឺពីជនរងគ្រោះនិងចំលើយសារភាពរបស់ជនសង្ស័យប្រាប់សមត្ថកិច្ចថា ខណៈដែលជនរងគ្រោះកំពុងឈរនិយាយទូរស័ព្ទ ស្រាប់តែមានជនពីនាក់ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AA-0674 មកក្បែររួចក៏ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃតែម្តង ប៉ុន្តែរត់មិនរួចក៏ជាប់អន្ទាក់សមត្ថកិច្ចម្នាក់ ។ រីឯជនសង្ស័យម្នាក់ទៀតបានគេចខ្លួនបាត់ ហើយបានយកទូរស័ព្ទដៃជនរងគ្រោះទៅជាមួយបាត់៕

ដោយៈ ទេព មនោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ