ញាក់សាច់ មាន សូនីតា ធ្វើឲ្យហ្វេនជ្រួលជ្រើម មិនស្ទើរនឹងរូបភាពមួយនេះ

//s9.kh1.co/78/78aee006de1e1fa97eba06213e78eaca08a452de.jpg
តារា & កម្សាន្ដ

 ២០-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

តារាស្រីពូកែតុបតែងខ្លួនបានគ្រប់ទម្រង់ កញ្ញា មាន សូនីតា កាន់តែធ្វើឲ្យហ្វេន បានចិត្តលង់នឹងសម្រស់នាងគ្រប់ពេល ជាពិសេស ពេលបង្ហោះរូបភាពស៊ិចស៊ិម្ដងៗ ហ្វេនមើលសឹងមិនដាក់ភ្នែកទៅហើយ។

ភ្នំពេញ៖ តារាសម្ដែងស្រី កញ្ញា មាន សូនីតា ពីមួយឆ្នាំទៅមួយឆ្នាំ នាងតែងតែមានអ្វីដែលថ្មីប្លែកសម្រាប់ទស្សនិកជន និងហ្វេនជានិច្ច ជាពិសេស គឺស្ទាយ៍នៃការតុបតែងខ្លួនតែម្ដង។ ម្យ៉ាងវិញទៀត ស្របពេលដែលឈានដល់វ័យ ៣០ឆ្នាំ គេសង្កេតឃើញតារារូបនេះ កាន់តែបង្ហាញស្ទីលលេងខ្លួនស៊ិចស៊ី ទាក់ទាញជាងមុនផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ ស្ទើរតែគ្រប់ពេលទៅហើយ ដែលតារារូបនេះ បង្ហោះរូបបង្អួតសម្រស់ដ៏ឆើតឆាយរបស់នាងលើបណ្ដាញសង្គម ដើម្បីឲ្យអ្នកគាំទ្របានឃើញនៅសកម្មភាពរបស់នាង។ លើសពីនេះទៅទៀត គេអាចនិយាយបានថា តារាស្រីដែលគេចាត់ទុកជារាជនីក្រម៉ារូបនេះ អាចស្លៀកពាក់ក្នុងសម្លៀកបានគ្រប់ទម្រង់ ទៅតាមកាលៈទេសៈនៃពេលវេលា និងទីកន្លែង ហើយគ្រប់ពេលដែលនាងរៀបចំខ្លួនម្ដងៗ ពិតជាមានភាពលេចធ្លោ និងស្រស់ស្អាតខ្លាំងតែម្ដង។ 

ជាមួយគ្នានេះដែរ ថ្មីៗនេះ កញ្ញា មាន សូនីតា បានបង្ហោះរូបភាពស៊ីអារម្មណ៍ថ្មីមួយទៀត លើគណនី Instagram ផ្ទាល់ខ្លួន ដោយនាងបានស្លៀកនៅឈុតប៊ីគីនីពណ៌ខ្មៅ បង្ហាញនូវភាពស៊ិចស៊ីយ៉ាងស៊ីវិល័យ បញ្ចេញសាច់សខ្ចីគួរឲ្យចាប់អារម្មណ៍ខ្លាំង។ ក្នុងនោះដែរ បើមើលតាមរូបភាពប៉ុន្មានសន្លឹកនេះ អាចបញ្ជាក់បានថា ទោះបីវ័យកាន់តែទៅមុខ តែរូបសម្ផស្សតារារូបនេះ នៅតែក្មេងជាងវ័យមិនចាញ់ក្មេងជំនាន់ក្រោយនោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា មាន សូនីតា 
កញ្ញា មាន សូនីតា 
កញ្ញា មាន សូនីតា 
កញ្ញា មាន សូនីតា 
កញ្ញា មាន សូនីតា 
កញ្ញា មាន សូនីតា 
កញ្ញា មាន សូនីតា 
កញ្ញា មាន សូនីតា 
កញ្ញា មាន សូនីតា 
កញ្ញា មាន សូនីតា 
កញ្ញា មាន សូនីតា 
កញ្ញា មាន សូនីតា 
កញ្ញា មាន សូនីតា 
កញ្ញា មាន សូនីតា 
កញ្ញា មាន សូនីតា 
កញ្ញា មាន សូនីតា 
កញ្ញា មាន សូនីតា 
កញ្ញា មាន សូនីតា 
មាន សូនីតា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T