ត្រៀម! ហាងល្បីៗជាង ២០០ នឹងលក់បញ្ចុះតម្លៃរហូតដល់ ៥០% អបអរថ្ងៃ Black Friday នៅផ្សារទំនើប អ៊ីអន ម៉ល ទាំងពីរសាខា

//s9.kh1.co/c7/c71a37895e092273ededb8efe5b4bbe615a46cce.jpg
សង្គម

 ២០-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ទីបំផុត ថ្ងៃដែលលោកអ្នកទន្ទឹងរង់ចាំបានមកដល់ហើយ គឺកម្មវិធី Black Friday។ ចាប់ពីថ្ងៃទី២៧ រហូតដល់ ២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្សារទំនើប អ៊ីអន ម៉ល ទាំងពីរសាខា នឹងបើកការលក់បញ្ចុះតម្លៃដ៏អស្ចារ្យរហូតដល់ ៥០% ពីហាងទំនិញល្បីៗជាង ២៣០ហាង មានដូចជា Adidas, Adidas Original, Puma, Ecco, Timberland, Mango, Levi’s, Armani Exchange, Asics, Superdry, G2000 និងហាងលក់សម្ភារប្រើប្រាស់ក្នុងផ្ទះដែលសុទ្ធតែជាម៉ាកល្បីៗមកពីជុំវិញពិភពលោក រួមនឹងហាងលក់គ្រឿងឧបភោគបរិភោគជាច្រើនទៀត

ភ្នំពេញ៖ ទីបំផុត ថ្ងៃដែលលោកអ្នកទន្ទឹងរង់ចាំបានមកដល់ហើយ គឺកម្មវិធី Black Friday។ ចាប់ពីថ្ងៃទី២៧ រហូតដល់ ២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្សារទំនើប អ៊ីអន ម៉ល ទាំងពីរសាខា នឹងបើកការលក់បញ្ចុះតម្លៃដ៏អស្ចារ្យរហូតដល់ ៥០% ពីហាងទំនិញល្បីៗជាង ២៣០ហាង មានដូចជា Adidas, Adidas Original, Puma, Ecco, Timberland, Mango, Levi’s, Armani Exchange, Asics, Superdry, G2000 និងហាងលក់សម្ភារប្រើប្រាស់ក្នុងផ្ទះដែលសុទ្ធតែជាម៉ាកល្បីៗមកពីជុំវិញពិភពលោក រួមនឹងហាងលក់គ្រឿងឧបភោគបរិភោគជាច្រើនទៀត។ អ្វីដែលកាន់តែពិសេសជាងរាល់ឆ្នាំ សម្រាប់ឆ្នាំ ២០២០នេះ ផ្សារទំនើប អ៊ីអន ម៉ល នឹងរៀបចំនូវកម្មវិធីដ៏អស្ចារ្យមិនធ្លាប់មានពីមុនមក គឺការទិញទំនិញដេញថ្លៃ ជាមួយនឹងការបញ្ចុះតម្លៃពិសេសរហូតដល់ ៧០% ទៅលើឧបករណ៍អេឡិចត្រូនិក សម្ភារផ្ទះបាយ ឧបករណ៍បំពងសម្លេង ទូរស័ព្ទដៃ គ្រឿងបរិក្ខាទូរស័ព្ទ នាឡិកាដៃម៉ាកល្បីៗ និងរថយន្តសេរីទំនើបៗផងដែរ។ លើសពីនោះទៅទៀត លោកអ្នកនឹងមានឱកាសទទួលបានដបទឹកដ៏ស្រស់ស្អាតចំនួន ១ ភ្លាមៗ ដោយគ្រាន់តែធ្វើការជាវទំនិញដោយការរួមវិក័យបត្របញ្ចូលគ្នាចាប់ពី ៤០ដុល្លាឡើងទៅ មិនរួមបញ្ចូលវិក័យបត្រពីផ្សារលក់ទំនិញទូទៅ (ផ្តល់ជូនសម្រាប់តែថ្ងៃទី២៧ វិច្ឆិកា ២០២០ មួយថ្ងៃ និង អតិថិជនម្នាក់ប្តូរបានតែដបទឹកមួយប៉ុណ្ណោះ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Black Friday នៅផ្សារទំនើប អ៊ីអន ម៉ល
Black Friday នៅផ្សារទំនើប អ៊ីអន ម៉ល

នៅថ្ងៃ Black Friday ខាងមុខនេះដែរ ផ្សារទំនើប អ៊ីអន ម៉ល បានត្រៀមដើម្បីផ្តល់ជូនលោកអ្នកនូវកម្មវិធីសប្បាយៗជាច្រើន ដូចជាការលក់បញ្ចុះតម្លៃដ៏អស្ចារ្យពីម៉ាកសញ្ញាល្បីៗ ការទិញទំនិញដេញថ្លៃក្នុងតម្លៃពិសេស ការប្រគុំតន្រ្តីដោយតារាល្បីៗ ការបង្ហាញផលិតផលថ្មីៗ ការសម្តែងក្បាច់រាំ និងការលេងហ្គេមដើម្បីឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ថែមទៀតផង។

លោកអ្នកនឹងទទួលបាននូវមុខទំនិញដែលមានគុណភាពខ្ពស់ សុទ្ធសឹងតែជាម៉ាកល្បីៗមកពីជុំវិញពិភពលោក ដែលមានច្រើនប្រភេទ និងច្រើនជម្រើសជាមួយនឹងការបញ្ចុះតម្លៃដ៏អស្ចារ្យប្រចាំឆ្នាំរបស់កម្មវិធី Black Friday។

Black Friday នៅផ្សារទំនើប អ៊ីអន ម៉ល
Black Friday នៅផ្សារទំនើប អ៊ីអន ម៉ល

ដូច្នេះកុំឲ្យរំលងកម្មវិធីបញ្ចុះតម្លៃដ៏អស្ចារ្យនេះឲ្យសោះ ព្រោះពេលវេលាបញ្ចុះតម្លៃមានកំណត់។

« សូមចូលរួមការពារសុវត្ថិភាពដោយពាក់ម៉ាស លាងដៃជាមួយអាល់កុល ជែល ឬសាប៊ូឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព ដើម្បីទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ១៩ ទាំងអស់គ្នា៕»

Black Friday នៅផ្សារទំនើប អ៊ីអន ម៉ល
Black Friday នៅផ្សារទំនើប អ៊ីអន ម៉ល
Black Friday នៅផ្សារទំនើប អ៊ីអន ម៉ល
Black Friday នៅផ្សារទំនើប អ៊ីអន ម៉ល
Black Friday នៅផ្សារទំនើប អ៊ីអន ម៉ល
Black Friday នៅផ្សារទំនើប អ៊ីអន ម៉ល
Black Friday នៅផ្សារទំនើប អ៊ីអន ម៉ល
Black Friday នៅផ្សារទំនើប អ៊ីអន ម៉ល
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T