Apple បញ្ចេញកំណែ update iOS 14.2.1 ដើម្បីជួសជុលបញ្ហាដោះសោរ នៅលើ iPhone 12 mini

//s9.kh1.co/2c/2cd2c453b80bf036c21b75e400a1f0c57a5eff3f.jpg
បច្ចេកវិទ្យា

 ២០-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

វាមិនច្បាស់ទេថា តើអ្វីបណ្ដាលឲ្យមានបញ្ហា ហើយប្រហែលជាក្រុមហ៊ុន Apple បានរកឃើញដំណោះស្រាយបានហើយ។

បរទេស៖ ក្រុមហ៊ុន Apple បានបញ្ចេញកំណែ update iOS 14.2.1 ជាមួយនឹងការដោះស្រាយបញ្ហាមួយចំនួន រួមទាំងការដោះសោរដែលមិនដំណើរការលើ iPhone 12 mini។ អ្នកប្រើប្រាស់មួយចំនួនបានរាយការណ៍អំពីបញ្ហាទាក់ទងនឹងអេក្រង់ចាក់សោរភ្លាមៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពួកគេមានបញ្ហាក្នុងការអូសឡើងលើនៅផ្ទៃអេក្រង់ចាក់សោរ នៅពេលព្យាយាមដោះសោរ ខណៈពេលជាមួយបញ្ហាទាក់ទងនឹងការចុចលើមុខងារ flashlight ឬប៊ូតុងចុច camera ផងដែរ។ វាមិនច្បាស់ទេថា តើអ្វីបណ្ដាលឲ្យមានបញ្ហា ហើយប្រហែលជាក្រុមហ៊ុន Apple បានរកឃើញដំណោះស្រាយបានហើយ និងសង្ឃឹមថាកំណែ update នេះនឹងដោះស្រាយបញ្ហាសម្រាប់អ្នកប្រើប្រាស់ ដែលកំពុងជួបប្រទះនូវបញ្ហានេះ។

ក្រុមហ៊ុន Apple និយាយថា ប្រព័ន្ធប្រតិបត្តិការ iOS 14.2.1 ក៏នឹងដោះស្រាយបញ្ហាជាមួយកម្មវិធីសារ MMS ដែលមិនអាចផ្ញើចូល និងដោះស្រាយបញ្ហាគុណភាពសំឡេងរបស់ឧបករណ៍ផ្សេងៗ។ ប្រសិនបើអ្នកចង់ទាញយកនិងដំឡើងបច្ចុប្បន្នភាពថ្មីឥឡូវនេះ អ្នកអាចចូលទៅមីនុយ Software Update នៅក្នុង setting ដើម្បីឆែករកមើល នៅលើឧបករណ៍របស់អ្នក៕

កំណែ update iOS 14.2.1
កំណែ update iOS 14.2.1
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T