ទី​​បំផុត​​តារា​​ល្បី​​ឈ្មោះ​​រូប​​នេះ​ ​​មាន​​ផ្ទៃ​​ពោះ​​កូន​​ដំ​បូង​​ ក្រោយ​មិន​អាច​រៀប​ការ​ធំ​ដុំ​ ដោយ​សារ​កូ​វីដ​១៩​

//s9.kh1.co/94/94f5d56c078803aa1b50d1a02b9ea921a6940592.jpg
នារី

 ១៩-វិច្ឆិកា-២០២០ ៦ល្ងាច · ៣ ឆ្នាំមុន

កំពូល​តារា​សម្តែង​នាង Kang So Ra កំពុងមានផ្ទៃពោះកូន​ដំបូងប្រហែល ៤ ខែ

កូរ៉េខាងត្បូង៖ សូមអបអរសាទរដល់កំពូលតារាសម្តែងនាង Kang So Ra និងគ្រួសារ ខណៈ​បច្ចុប្បន្ន​នាងកំពុង​ពរ​ពោះ​​កូនដំបូង​ប្រហែល ​៤ ខែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមរបាយការណ៍ពីគេហទំព័រ Mydaily បានអោយដឹងថា បច្ចុប្បន្ននេះ នាង Kang So Ra កំពុង​យក​ចិត្តទុក​ដាក់​លើ​ការមើលថែផ្ទៃពោះ ខណៈនាងមានផ្ទៃពោះកូនដំបូង។ ទារកត្រូវបាន​គេរំពឹងថា នឹងសម្រាលនៅដើមខែ​មេសា ដែលមានន័យថា នាងមានផ្ទៃពោះប្រហែល ៤ ខែនៅពេលនេះ។

Kang So Ra
Kang So Ra

Kang So Ra បានរៀបការកាលពីខែសីហាឆ្នាំ ២០២០ ជាមួយស្វាមី ដែលមិនមែនជាតារាល្បីទេ តែលោកធ្វើការជា​វេជ្ជបណ្ឌិត​ផ្នែកវេជ្ជសាស្រ្ត ។ ដោយសារជំងឺ COVID-១៩ រាតត្បាត ប្ដីប្រពន្ធគូនេះមិនបានរៀបចំពិធីរៀបអាពាហ៍​ពិពាហ៍ធំដុំទេ ផ្ទុយទៅវិញពួកគេជ្រើសរើសការជួបជុំសាមញ្ញជាមួយក្រុមគ្រួសារនៃភាគីទាំងសងខាង។

ទោះបីជាថ្មីៗនេះ នាងមិនបានរៀបការក៏ដោយ ក៏នាងនៅតែបង្ហាញចំណាប់អារម្មណ៍បន្តសកម្មភាពសម្តែងបន្តទៀត។ Kang So Ra បានបង្ហាញខ្លួនក្នុងវិស័យសិល្បៈលើកដំបូងក្នុងឆ្នាំ ២០០៩ ហើយបាន​ល្បីរន្ទឺ​ជាមួយ​នឹងតួនាទី​នៅ​ក្នុង​រឿង Sunny, Misaeng និងរឿង Dream High 2៕

Kang So Ra
Kang So Ra
Kang So Ra
Kang So Ra
Kang So Ra
Kang So Ra
រឿង Dream High 2
រឿង Dream High 2
Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T