Son Ye Jin បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ក្នុងការសម្តែងខ្សែភាពយន្តហូលីវូដលើកដំបូងរបស់នាង

//s9.kh1.co/af/af9058a60e836649da75ed8391b3a158af399e8b.jpg
នារី

 ១៩-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

នាពេលថ្មីៗនេះ Son Ye Jin ត្រូវបានគេផ្តល់តួនាទីនៅក្នុងខ្សែភាពយន្តហូលីវូដរឿង " Cross " ដែលដឹកនាំដោយលោក Andrew Niccol

កូរ៉េខាងត្បូង៖ នាពេលថ្មីៗនេះ Son Ye Jin  ត្រូវបានគេផ្តល់តួនាទីនៅក្នុងខ្សែភាពយន្តហូលីវូដរឿង " Cross " ដែលដឹកនាំដោយលោក Andrew Niccol

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះជាមួយ Elle កំពូលតារាសម្តែងស្រី Son Ye Jin  បាននិយាយអំពីភាពជោគជ័យដ៏យូរអង្វែងក្នុងអាជីពសម្ដែងរបស់នាងក៏ដូចជាការផ្តល់ជូនថ្មីៗដែលនាងបានទទួលពីខ្សែភាពយន្តហូលីវូដផងដែរ។

Son Ye Jin
Son Ye Jin

Son Ye Jin ដែលបានបង្ហាញការផ្លាស់ប្តូរមិនចេះរីងស្ងួតក្នុងរយៈពេលនៃអាជីពដ៏យូរលង់ជាង ២០ ឆ្នាំរបស់នាងដោយបានសង្កត់ធ្ងន់ថានៅពេលដែលនាងឆ្លងកាត់ឧបសគ្គខ្លះនាងមិនដែលឈប់សម្រាកដោយស្ម័គ្រចិត្តឡើយ។

មានពេលខ្លះខ្ញុំបានឈប់សម្រាកដោយចៃដន្យ ខណៈពេលដែលនៅរង់ចាំគម្រោង ប៉ុន្តែខ្ញុំស្ទើរតែមិនដែលចង់ឈប់សម្រាកនោះឡើយ។ ព្រោះខ្ញុំមានមោទនភាពចំពោះរឿងនោះ។ ខណៈមានពេលខ្លះវាហាក់ដូចជាធុញទ្រាន់ណាស់ដែលតែងតែមានបញ្ហាពេលចេញគម្រោងថ្មីៗ ហើយខ្ញុំថែមទាំងមានបញ្ហាខ្លះៗទៀតផង។ តែសំណាងល្អខ្ញុំបានយកឈ្នះលើបញ្ហាទាំងនោះជាមួយនឹងរាល់គម្រោងថ្មីៗជានិច្ច។

Son Ye Jin

ម៉្យាងវិញទៀត Son Ye Jin បានលើកឡើងអំពីពាក្យចចាមអារ៉ាមថ្មីៗនេះជុំវិញរឿងរ៉ាវដែលនាងបានទទួលតួនាទីពីខ្សែភាពយន្តហូលីវូដដែលដឹកនាំដោយលោក Andrew Niccol ផងដែរ។

Son Ye Jin
Son Ye Jin

ខណៈពេលដែលបញ្ជាក់ថានាងនៅតែស្ថិតក្នុងដំណើរការនៃការពិគ្រោះយោបល់នោះ Son Ye Jin បានសារភាពថានាងមិនមានចិត្ដលោភលន់ចំពោះការផ្តល់ជូននោះទេ ហើយនាងពិតជាភ័យខ្លាចនៅគ្រាដំបូង។

ខ្ញុំពិតជាមិនមានចិត្ដលោភលន់ក្នុងការសម្ដែងរឿងហូលីវូដមុននេះទេ។ ខ្ញុំធ្លាប់សម្រេចបានតាមគម្រោងជាភាសាកូរ៉េ ហើយខ្ញុំបារម្ភថាតើខ្ញុំអាចធ្វើបានល្អជាភាសាបរទេសឬទេ។

Son Ye Jin
Son Ye Jin
Son Ye Jin

ប៉ុន្តែទោះបីជាមានភាពភ័យខ្លាចក្នុងការសម្ដែងជាភាសាបរទេសក៏ដោយក៏ Son Ye Jin បានសង្កត់ធ្ងន់ថានាងសុខចិត្តទទួលយកបញ្ហាប្រឈមថ្មីៗ។

ប៉ុន្តែខ្ញុំក៏ឆ្ងល់ដែរថាតើពេលណាខ្ញុំនឹងទទួលបានឱកាសដូចនេះ។ ប្រសិនបើខ្ញុំត្រូវបានគេផ្តល់ឱកាសល្អ ខ្ញុំចង់ផ្តោតការយកចិត្តទុដាក់ទាំងអស់។ ខ្ញុំមានអារម្មណ៍ថាខ្ញុំនឹងទទួលបានបទពិសោធន៍ច្រើនប្រសិនបើខ្ញុំធ្វើវា។

Son Ye Jin

តើនាងនឹងបញ្ចប់ការសម្តែងក្នុងភាពយន្តហូលីវូដលើកដំបូងរបស់នាងទេ? អ្នករាល់គ្នានឹងត្រូវរង់ចាំមើល៕

Son Ye Jin
Son Ye Jin
Son Ye Jin
Son Ye Jin

ប្រភព៖ Koreaboo

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T