ក្រុមចម្រៀងស្រីចំណូលថ្មី aespa អាចនឹងបន្ថែមសមាជិក ៣នាក់ទៀត? (មានវីដេអូ)

//s9.kh1.co/c3/c3fb8e0c65dc6bf6b9b7be221c1da5c58c57faa6.jpg
តារា & កម្សាន្ដ

 ១៩-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

មានប្រភពមួយបានចុះផ្សាយថា ក្រុមតារាចម្រៀងស្រីដែលទើបនឹង Debut អាចនឹងមានបន្ថែមសមាជិក ៣រូបទៀត ដែលជាអ្នកហ្វឹកហាត់ផ្ទាល់របស់ផលិតកម្ម SM។

កូរ៉េខាងត្បូង ៖ កាលពីកន្លងទៅថ្មីៗ SM Entertainment ទើបតែបាន Debut ក្រុមតារាចម្រៀងស្រីថ្មី គឺក្រុម aespa ដែលមានសមាជិក ៤នាក់ ក្រោយពីក្រុមពួកគេ ក៏ដូចជាបទចម្រៀងពួគេ បានចេញផ្សាយធ្វើឲ្យសន្ទុះនៃការគាំទ្រ កើនឡើងយ៉ាងខ្លាំងព្រមទាំង បានបំបែកកំណត់ត្រាជាច្រើនថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
aespa
aespa

ជាមួយគ្នានេះដែរ មានប្រភពមួយបានបង្ហើប ក៏ដូចជាចុះផ្សាយមកថា អាចនឹងមានសមាជិក ៣នាក់បន្ថែមទៀត រួមបញ្ជូលជាមួយក្រុម aespa នេះ ដែលកន្លងមក ខាងផលិតកម្មបានបង្ហាញត្រឹមតែ ឈ្មោះរបស់ពួកគេប៉ុណ្ណោះ។ តែថ្មីៗនេះពួកគេបានបង្ហាញព័ត៌មានលម្អិត របស់អ្នកហ្វឹកហាត់ទាំងនោះថែមទៀត។

ដូចដែលបានរៀបរាប់ខាងលើ សមាជិកថ្មីដំបូងគេ ដែលបានបង្ហាញនោះគឺ Helen ដែលនាងជាជនជាតិ កូរ៉េ កាត់ អូស្ត្រាលី។ Helen ត្រូវបានគេបង្ហាញឲ្យដឹងថា នាងមានជំនាញខាងរាំ ហើយអាចនឹងក្លាយជាអ្នករាំដ៏សំខាន់របស់ក្រុមទៀតផង។

Helen
Helen
Helen

ហើយនេះជាអ្នកហ្វឹកហាត់ទី២ របស់ផលិតកម្ម SM គឺ Rino ដែលនាងជាជនជាតិជប៉ុន។ កាលពីមុននាងធ្លាប់បានបង្ហាញខ្លួន នៅក្នុងកម្មវិធីពិសេសមួយ របស់ BBC  ហើយក្រោយមកក៏បានបង្ហាញខ្លួន ជាអ្នកហ្វឹកហាត់ក្នុងផលិតកម្ម SM Entertainment ។ Rino ត្រូវបានគេដឹងថា នាងមានជំនាញខាងច្រៀង ហើយគេរំពឹងថា នាងនឹងក្លាយជាអ្នកចម្រៀងដ៏សំខាន់របស់ក្រុមផងដែរ។

Rino
Rino
Rino

ចុងក្រោយគឺ គឺអ្នកហ្វឹកហាត់ដែលត្រូវបានគេស្គាល់តិចបំផុត ក្នុងចំណោមអ្នកទាំង ៣ នោះគឺ Ouju ដែលជាសមាជិកជនជាតិកូរ៉េ។ នាងត្រូវបានគេរំពឹងថា ជាសមាជិកដែលក្មេងជាងគេក្នុងក្រុម នៅមិនទាន់មានរូបថតរបស់ Ouju ណាមួយ ដែលត្រូវបានបង្ហាញជាសាធារណៈនៅឡើយ។ 

អ្នកគាំទ្រ aespa ជាច្រើនរំភើបចិត្តពេលឮ ព័ត៌មានអំពីការបន្ថែមសមាជិកនេះ ហើយវាអាចធ្វើទៅបាន ព្រោះក្រុមនេះទទួលបានការគាំទ្រជាសកលរួចទៅហើយ៕

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T