Cesc Fabregas និយាយបែបនេះទៅកាន់ Jose Mourinho និង Pep Guardiola

//s9.kh1.co/dc/dc8cca7ab7d5a9933a40711802a38f64aacfbad2.jpg
កីទ្បា

 ១៩-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ខ្សែបម្រើរបស់ក្រុម Monaco កីឡាករ Cesc Fabregas បាននិយាយថារូបគេបានចាត់ទុកអតីតគ្រូបង្វឹករបស់រូបគេនៅ Chelsea គឺលោក​ Jose Mourinho ប្រៀបដូចជាមិត្តភក្តិរបស់រូបគេអញ្ចឹងស្របពេល

ខ្សែបម្រើរបស់ក្រុម Monaco កីឡាករ Cesc Fabregas បាននិយាយថារូបគេបានចាត់ទុកអតីតគ្រូបង្វឹករបស់រូបគេនៅ Chelsea គឺលោក​ Jose Mourinho ប្រៀបដូចជាមិត្តភក្តិរបស់រូបគេអ៊ីចឹង ស្របពេលរូបគេលែងមានទំនាក់ទំនងជាមួយអតីតគ្រូបង្វឹកកាលពីនៅក្រុម Barcelona គឺលោក Pep Guardiola

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករវ័យ ៣៣ ឆ្នាំរូបនេះចំណាយពេលលេងក្រោមការដឹកនាំរបស់គ្រូបង្វឹក Pep Guardiola នៅ Barcelona បានរយៈពេលមួយរដូវកាលមុនពេលគ្រូបង្វឹករូបនេះបានចាកចេញពីទឹកដី Camp Nou នៅឆ្នាំ ២០១២។

គ្រូបង្វឹក Pep Guardiola
គ្រូបង្វឹក Pep Guardiola

យ៉ាងណាមិញ រូបគេនៅតែមានទំនាក់ទំនងជាមួយគ្រូបង្វឹក Jose Mourinho ដដែល ដោយរូបគេធ្លាប់បានលេងក្រោមការដឹកនាំរបស់គ្រូបង្វឹក Jose Mourinho បានរយៈពេល ១៩ ខែនៅកីឡដ្ឋាន Stamford Bridge មុនពេលដែលគ្រូបង្វឹករូបនេះចាកចេញកាលពីឆ្នាំ ២០១៥។  

គ្រូបង្វឹក Jose Mourinho
គ្រូបង្វឹក Jose Mourinho

គួរបញ្ជាក់ផងដែរថា កីឡាករ Cesc Fabregas បានលើកពាន Copa del Rey ជាមួយនឹង Barcelona ក្រោមការដឹកនាំរបស់គ្រូបង្វឹក Pep Guardiola ហើយនៅពេលដែលរូបគេកំពុងលេងឲ្យក្រុម Chelsea ក្រោមការដឹកនាំរបស់គ្រូបង្វឹក Jose Mourinho វិញគឺរូបគេបានលើកពាន Premier League និង Carabao Cup នារដូវកាល ២​០១៤ -២​០១៥៕

  កីឡាករ Cesc Fabregas
  កីឡាករ Cesc Fabregas
  កីឡាករ Cesc Fabregas
  កីឡាករ Cesc Fabregas
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T