តារាប្រុសហុងកុង Sammul Chan សម្រេចបញ្ចប់អាជីពសិល្បៈ ដោយសារមានជំងឺខួរក្បាល

//s9.kh1.co/f1/f14d0c1aa86b8642f0f6754549fe375273443c76.jpg
តារា & កម្សាន្ដ

 ១៩-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

នៅសុខៗ តារាសម្ដែងប្រុសហុងកុងល្បីឈ្មោះ លោក Sammul Chan បានបង្ហាញពីដំណឹងដ៏គួរឲ្យសោកស្ដាយទៅដល់ហ្វេនៗជាច្រើន ពីការលាឈប់ក្នុងរង្វង់សិល្បៈ បន្ទាប់ពីមានជំងឺខួរក្បាល

ចិន៖ កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា កន្លងទៅនេះ សារព័ត៌មាន 163 បានរាយការណ៍ថា តារាសម្ដែងប្រុសហុងកុង លោក Sammul Chan បានសម្រេចចិត្ត ដកខ្លួនចេញពីឧស្សាហកម្មកម្សាន្ត ដោយសារតែមានជំងឺខួរក្បាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីខែកញ្ញា ឆ្នាំ ២០១៩ តារាសម្តែងប្រុសរូបនេះ ក៏បានបង្ហើបរួចមកហើយថា ខ្លួនលោកផ្ទាល់ មានជំងឺខួរក្បាល ដែលមិនអាចព្យាបាលបានឡើយ។ ហើយចាប់តាំងពីពេលនោះមក រូបលោកក៏បានបញ្ឈប់រាល់សកម្មភាពសិល្បៈ និងបានចុះឈ្មោះចូលសិក្សាបរិញ្ញាបត្រ និងបន្តថ្នាក់អនុបណ្ឌិត ផ្នែក សាសនវិទ្យា (Theology)។

លើសពីនេះទៅទៀត តារាប្រុសរូបនេះ ថែមទាំងបានចំណាយពេលយ៉ាងច្រើន ក្នុងការរៀនមុជទឹក ការថែទាំកុមារ ជាពិសេសនោះដែរ រូបលោកបាននិយាយថា ជំងឺមួយនេះ បានផ្លាស់ប្តូរទស្សនវិស័យរបស់លោកទាំងស្រុងនៅក្នុងជីវិតដោយបានទទួលយកការពិត និងរស់នៅក្នុងភាពវិជ្ជមាន៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Sammul Chan
Sammul Chan
Sammul Chan
Sammul Chan
Sammul Chan
Sammul Chan
Sammul Chan
Sammul Chan
Sammul Chan
Sammul Chan
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T