ក្រុមហ៊ុន Apple នឹងចំណាយប្រាក់ ១១៣លានដុល្លារ ដើម្បឺប៉ះប៉ូវការដែលធ្វើឲ្យ iPhone ដើរយឺត

//s9.kh1.co/17/17e30c1ad954478b07fc3bd9889de8fe0ff892b8.jpg
បច្ចេកវិទ្យា

 ១៩-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ការទូទាត់សំណងនេះកើតឡើង បន្ទាប់ពីមានការចោទប្រកាន់ផ្សេងទៀត ប្រឆាំងនឹង Apple។

អាមេរិក៖ ក្រុមហ៊ុន Apple នឹងចំណាយប្រាក់១១៣លានដុល្លារ ដើម្បីដោះស្រាយការចោទប្រកាន់ ពីបទធ្វើឲ្យទូរសព្ទ iPhone សេរ៊ីចាស់ៗដើរយឺត។ រដ្ឋនៅអាមេរិកចំនួន៣៣បានអះអាងថា ក្រុមហ៊ុន Apple បានធ្វើដូចនេះ ដើម្បីជំរុញឲ្យអ្នកប្រើប្រាស់ ទិញឧបករណ៍ជំនាន់ថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្សរាប់លាននាក់ត្រូវបានរងផលប៉ះពាំល់ នៅពេលដែលម៉ូឌែល iPhone 6, 7 និង SE ត្រូវបានបន្ថយល្បឿនដំណើរការ នៅក្នុងឆ្នាំ២០១៦ ដើម្បីរក្សាអាយុកាលនៃថ្ម។ ទោះជាយ៉ាងណា ក្រុមហ៊ុន Apple បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ។ កិច្ចព្រមព្រៀងនេះនៅដាច់ដោយឡែក ពីដំណោះស្រាយដែលក្រុមហ៊ុន Apple បានសម្រេចកាលពីខែមីនា ដើម្បីទូទាត់សំណងដល់ម្ចាស់ទូរសព្ទ iPhone ដែលរងផលប៉ះពាល់រហូតដល់៥០០លានដុល្លារ នៅក្នុងបណ្ដឹង។

ស្លាកសញ្ញាក្រុមហ៊ុន Apple
ស្លាកសញ្ញាក្រុមហ៊ុន Apple

ក្រុមហ៊ុន Apple បានទទួលស្គាល់ថា ការធ្វើបច្ចុប្បន្នភាពបានកាត់បន្ថយតម្រូវការថាមពល បន្ទាប់ពីអ្នកស្រាវជ្រាវបានរកឃើញថា មានដំណើរយឺតខុសប្រក្រតីនៅក្នុងឆ្នាំ២០១៧។ រដ្ឋនានាបានអះអាងថា ក្រុមហ៊ុន Apple បានបោកប្រាស់ ហើយគួរតែជួយផ្លាស់ប្ដូរថ្មថ្មី ឬបញ្ចប់បញ្ហានេះ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះក៏បានយល់ព្រម សម្រាប់រយៈពេល៣ឆ្នាំខាងមុខ ដើម្បីផ្ដល់នូវពត៌មានពិត អំពីការគ្រប់គ្រងថាមពលរបស់ iPhone នៅលើគេហទំព័រ។ ការទូទាត់សំណងនេះកើតឡើង បន្ទាប់ពីមានការចោទប្រកាន់ផ្សេងទៀត ប្រឆាំងនឹង Apple៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T