តើហង្សមាសជា «ជម្រើស​បន្ទាប់​» សម្រាប់​តារា​​ចម្រៀង​​សាន់​​ដេ​​មែន​​ទេ​​?​​

//s9.kh1.co/4c/4cb44fa7228b70b71fde2db51e55f9a1c5113bca.jpg
នារី

 ១៩-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

មានចម្ងល់មិនតិចទេពីទស្សនិកជនដែលប្រើបណ្តាញសង្គម និងប្រិយមិត្តដែលនិយមគាំទ្រ​តារាចម្រៀង​ចាស់​វស្សាទាំងនោះ តែង​ចោទ​ឡើងជាសំណួរថា «តើហង្សមាសជាជម្រើសបន្ទាប់ របស់តារាចម្រៀងសាន់ដេ​មែនទេ​?​»

នាប៉ុន្មានឆ្នាំចុងក្រោយនេះផលិតកម្មចម្រៀងនៅក្នុងប្រទេសកម្ពុជា ហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់ ទន្ទឹមនឹង​ផលិត​កម្មខ្លះ​ក៏មានការបិទផ្អាកជាបណ្តើរៗផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើរាប់ផលិតកម្មដែលល្បីៗ និងមានកេរ្តិ៍ឈ្មោះនៅក្នុងយុគសម័យបច្ចុប្បន្ននេះរួមមាន ផលិតកម្មហង្សមាស ផលិតកម្ម​សាន់ដេ ផលិតកម្មថោន ផលិតកម្ម M និងផលិតកម្ម Galaxy Navatra។

ដោយឡែកបើនិយាយទៅដល់តារាចម្រៀងវិញ មួយរយៈចុងក្រោយនេះហាក់មានការផ្លាស់ប្តូរទ្រនំ វិលទៅវិលមក​ដែល​ជា​ឱកាសរបស់ម្ចាស់ផលិតកម្មនីមួយៗ ក្នុងការដណ្តើមយកតារាចម្រៀងរូបណាដែលមានទឹកដមសម្លេង និងកេរ្តិ៍​ឈ្មោះ​ល្បីល្បាញក្នុងស្រទាប់យុវវ័យ។

ក្នុងនោះផងដែរប្រិយមិត្តមានបានសង្កេតឃើញទេថា ប៉ុន្មានឆ្នាំចុងក្រោយនេះតារាចម្រៀងដែលសម្រេចចិត្តចាក​ចេញ​ពីផលិតកម្មសាន់ដេ ភាគច្រើនសុទ្ធសឹងតែជ្រើសយកជម្រើសផលិតកម្មហង្សមាស ជាជាងផលិតកម្មដទៃទៀតដែល​ក្នុង​នោះ​មានដូចជា លោក ខេមរៈ សិរីមន្ត អ្នកនាង សុខ ស្រីនាង លោក នីកូ និងចុងក្រោយនេះគឺ កញ្ញា យូរី ដែលទើប​នឹង​ចេញ​នូវបទចម្រៀងថ្មីក្តៅៗនាពេលម្សិលមិញនេះមានចំណងជើងថា “ផាំងៗ”។

បែបនេះ ទើបមានចម្ងល់មិនតិចទេពីទស្សនិកជនដែលប្រើបណ្តាញសង្គម និងប្រិយមិត្តដែលនិយមគាំទ្រ​តារាចម្រៀង​ចាស់​វស្សាទាំងនោះ តែង​ចោទ​ឡើងជាសំណួរថា «តើហង្សមាសជាជម្រើសបន្ទាប់ របស់តារាចម្រៀងសាន់ដេ​មែនទេ​?​»។  ចំពោះចម្លើយគេជឿថា អាច​មានទស្សនៈផ្សេងៗគ្នា អាស្រ័យបុគ្គល។ យ៉ាងណាការផ្ទេរ ឬផ្លាស់ប្តូរផលិតកម្មរបស់​តារា​ទាំងនោះ អាចសំដៅដល់ទស្សនៈ និងការយល់ឃើញណាមួយជាក់លាក់សម្រាប់សាមីខ្លួន៕

សូមទស្សនារូបភាពខាងក្រោម៖

លោក ខេមរៈ សិរីមន្ត
លោក ខេមរៈ សិរីមន្ត
អ្នកនាង សុខ ស្រីនាង
អ្នកនាង សុខ ស្រីនាង
លោក នីកូ
លោក នីកូ
កញ្ញា យូរី
កញ្ញា យូរី
នីកូខេមរៈ​ សិរីមន្តយូរីសុខ ស្រីនាង
Srun Songyou
សមុទ្រ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T