ឈិន ឡុង ចេញមុខនិយាយការពិត ពេលមានកូនប្រុសជាប់ទាក់ទងរឿងគ្រឿងញៀនកន្លងមក

//s9.kh1.co/57/5780828685758cdc07d5e042f9df9109adbd7a4d.jpg
តារា & កម្សាន្ដ

 ១៨-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ដល់ករ! ឈិន ឡុង និយាយថាមានភាពអាម៉ាស់នៅពេលដែលមានកូនប្រុស ប្រព្រឹត្តអំពើខុស ដែលទាក់ទងទៅនឹងគ្រឿងញៀនបែបនេះនោះ។

ហុងកុង៖ តារាសម្តែង ឈិន ឡុង ដែលមានឈ្មោះពិតថាJackie Chan បានសារភាពប្រាប់បណ្តាញសង្គមអំពីភាពអាម៉ាស់របស់ខ្លួនដែលមានកូនប្រុសដើរខុសផ្លូវ​ រហូតពិបាកនឹងត្រលប់ក្រោយ ដែលផ្ទុយស្រលះពីរូបលោក ដែលបានខិតខំប្រឹងប្រែងចាប់យកអាជីព ជាអ្នកសម្តែងម្នាក់ដែល ត្រូវបានពិភពលោកទទួលស្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ទោះបីជារឿងកន្លងយូរហើយច្រើនឆ្នាំក្តីក៏ តារាប្រុសជើងចាស់រូបនេះ មិនភ្លេចនោះដែរ ដោយនៅក្នុងឆ្នាំ២០១៥ Jaycee Chan ដែលជាកូនប្រុសលោក បានជាប់ពន្ធធនាគារ៦ខែ ពីបទដែលផ្តល់កន្លែងរបស់ខ្លួនដល់អ្នកដទៃប្រើប្រាស់គ្រឿងញៀន ក្រោយពីបានជាប់ឃុំរួចហើយ រូបគេធ្វើការសុំទោសម្តងហើយម្តងទៀត ទៅកាន់មហាជនចំពោះទង្វើរបស់ខ្លួន ដែលបានជះឥទ្ធិពលដល់សង្គមជាតិ។

ចំពោះ ឈិន ឡុង វិញក៏បានប្រើធម៍ក្តៅចំពោះកូនប្រុសម្នាក់នេះដែរ ដោយមិនបានប្រើប្រាស់កេរ្តិ៍ឈ្មោះរបស់ខ្លួនដើម្បីជួយJaycee Chan  នោះ រឹតតែមិនទៅសួរសុខទុក្ខកូនប្រុសនៅពន្ធធនាគារសូម្បីតែម្តង ចាប់តាំងពីរូបគេជាប់ឃុំរហូតដល់ពេលចេញមកវិញជាពិសេស រូបលោកក៏បានសរសេរនៅក្នុងបណ្តាញសង្គមដែលបង្ហាញពីអារម្មណ៍ពិតថា៖

នៅពេលដែលបានឃើញព័ត៍មាននេះដំបូងខ្ញុំពិតជាអន់ចិត្ត ខកចិត្តនិង អាម៉ាស់មុខខ្លាំងណាស់ ក្នុងនាមជាឪពុកម្នាក់ ប៉ុន្តែអ្នកដែលពិបាកចិត្តខ្លាំងជាគេនោះគឺម្តាយរបស់គេទៅវិញទេ 
ទោះបីជាយ៉ាងណាខ្ញុំនៅតែជាឪពុករបស់Jaycee Chan ដដែល ខ្ញុំនឹងនៅក្បែរគេជានិច្ច ពួកយើងនឹងដើរផ្លូវជាមួយគ្នាដដែល។

 Jackie Chan ហៅឈិន ឡុង

ក្រោយពីបានឃើញដូច្នេះ ហ្វេនក៏បានសម្តែងសេចក្តីអាណិតដល់ ឈិន ឡុងដែលកូនប្រុសលោក មិនបានដើរផ្លូវត្រឹមត្រូវដែលជាមនុស្សដែលត្រូវគេគោរពម្នាក់ ប៉ុន្តែទោះបីជាយ៉ាងនេះក្តីJaycee Chan ក៏បានកែខ្លួននិង ចាប់ផ្តើមជីវិតថ្មីនៅលើទឹកដី Los Angeles ផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

Jackie Chanហៅ ឈិន ឡុង
Jackie Chanហៅ ឈិន ឡុង
Jackie Chanហៅ ឈិន ឡុង
Jackie Chanហៅ ឈិន ឡុង
Jaycee Chan
Jaycee Chan
Jaycee Chan
Jaycee Chan
ឈិន ឡុងនិង Jaycee Chan
ឈិន ឡុងនិង Jaycee Chan
ឈិន ឡុងនិង Jaycee Chan
ឈិន ឡុងនិង Jaycee Chan
Jaycee  Chanពេលឡើងតុលាការ
Jaycee  Chanពេលឡើងតុលាការ
Jaycee  Chanពេលឡើងតុលាការ
Jaycee Chanពេលឡើងតុលាការ
Jaycee  Chanពេលឡើងតុលាការ
Jaycee Chanពេលឡើងតុលាការ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T