ធ្លាប់ឆ្ងល់ទេថា សត្វដាយណូស័រមានមាឌយក្សស្រាប់ហើយ តែហេតុអ្វីពួកវាខ្លះមានកវែងៗម្ល៉េះ?

//s9.kh1.co/c5/c576459ae0302fd24a57cdc6892c9f90d6ed5f20.jpg
បច្ចេកវិទ្យា

 ១៨-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

សត្វខ្លះមានមាឌធំ រហូតដល់ប្រវែង១០ម៉ែត្រ ប៉ុន្តែក៏មានខ្លះមានមាឌតូច ស្មើនឹងសត្វពពែ។

បរទេស៖ ពូជដាយណូស័រ sauropod ធ្លាប់ជាសត្វដែលធំជាងគេ ដែលធ្លាប់ធ្វើដំណើរនៅលើផែនដីកាលពីអតីតកាល។ សត្វដាយណូស័រកវែងមួយនេះអាចលូតលាស់រហូតដល់ ប្រវែងឡានក្រុងសិស្សសាលាចំនួនបី ហើយមានទម្ងន់ធ្ងន់ដែលធ្វើឲ្យរង្គើដី នៅពេលធ្វើដំណើរម្ដងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមដាយណូស័រនេះមិនសុទ្ធតែមានមាឌយក្សទាំងអស់នោះទេ។ ក្នុងរយៈពេល៥០លានឆ្នាំដំបូងនៃប្រវត្តិការវិវឌ្ឍរបស់ពួកវា ពូជ sauropod គឺមានមាឌច្រើនសណ្ឋាន។ សត្វខ្លះមានមាឌធំ រហូតដល់ប្រវែង១០ម៉ែត្រ ប៉ុន្តែក៏មានខ្លះមានមាឌតូច ស្មើនឹងសត្វពពែ។ ក្រុមអ្នកជំនាញផ្នែកសត្វពីបុរាណបានរកឃើញថា ពូជ sauropod ដ៏ធំ ដែលត្រូវបានស្គាល់ដំបូងគេ និងផូស៊ីលរុក្ខជាតិក្នុងស្រទាប់ថ្ម ព័ទ្ធជុំវិញដោយផូស៊ីលរបស់ដាយណូស័រ បានផ្ដល់នូវភស្ដុតាងនិងប្រព័ន្ធអេកូឡូស៊ី នៃពូជដាយណូស័រថ្មី។

ផូស៊ីលដាយណូស័រដែលកប់នៅក្នុងស្រទាប់ថ្ម
ផូស៊ីលដាយណូស័រដែលកប់នៅក្នុងស្រទាប់ថ្ម

ការស្រាវជ្រាវបានបង្ហាញថា ទំហំធំសម្បើមរបស់ពូជដាយណូស័រ sauropod ទំនងជាមានជាប់ពាក់ព័ន្ធនឹងការផ្លាស់ប្ដូរអាកាសធាតុ កាលពី១៨០លានឆ្នាំមុន នៅអំឡុងដើមសម័យ Jurassic។ ការផ្លាស់ប្ដូរការវិវឌ្ឍនេះត្រូវបានបង្កឡើងដោយ ការផ្ទុះភ្នំភ្លើងដ៏ធំនៅអឌ្ឍគោលខាងត្បូង ដែលបណ្ដាលឲ្យមានការផ្លាស់ប្ដូររុក្ខជាតិ ដែលបង្កើតជាផ្កា ដែលក្លាយជារបបអាហាររបស់ដាយណូស័រ sauropod។ នៅពេលនោះកម្អែលភ្នំភ្លើងបានលាតសន្ធឹងជាង២.៥លានគីឡូម៉ែត្រក្រឡា។

បរិមាណឧស្ម័នកាបូនិចនិងមេតានដ៏ច្រើនត្រូវបានបញ្ចេញទៅក្នុងបរិយាកាស ហើយមានអាកាសធាតុក្ដៅ។ ការផ្លាស់ប្ដូររបបអាហារមានន័យថា ក្រុមដាយណូស័រ sauropod ត្រូវបានវិនាស ហើយមានតែក្រុមមួយប៉ុណ្ណោះដែលបានរស់រានមានជីវិត គឺពូជយក្ស sauropod ដែលគេឲ្យឈ្មោះទៀតថា eusauropod។ ពួកវាមានទម្ងន់រហូតដល់១០តោន ប៉ុន្តែក្រោយមក ក្រុម sauropod មានប្រវែងដល់៤០ម៉ែត្រ និងទម្ងន់រហូតដល់៧០តោន។

ដាយណូស័រមានកវែង
ដាយណូស័រមានកវែង

ហេតុអ្វីបានជាវាត្រូវមានកវែង? លក្ខណៈបែបនេះងាយស្រួលផ្ដល់ឲ្យពួកវា នូវការឈោងទៅស្លឹករុក្ខជាតិនៅខ្ពស់ៗ ហើយអាចឲ្យវាឈោងទៅដល់ស្លឹករុក្ខជាតិនានាដែលនៅក្បែរគ្នា ដោយមិនចាំបាច់ធ្វើចលនាផ្លាស់ទីរាងកាយទាំងមូល។ រាងកាយដ៏ធំរបស់វាត្រូវការចំណីអាហារដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ ដើម្បីជួយទ្រទ្រង់កម្លាំងថាមពលរបស់វា។ ប៉ុន្តែបើសិនជាមានមាឌធំ ហើយត្រូវការផ្លាស់ទីជាច្រើន ដើម្បីស៊ីអាហារ វាក៏ត្រូវការចំណាយថាមពលច្រើនដូចគ្នា។ ដូចនេះ កដ៏វែងរបស់វាក៏ជួយកាត់បន្ថយការប្រើប្រាស់ថាមពលក្នុងរាងកាយផងដែរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T