ខលហ្គេត បានឧបត្ថម្ភសាប៊ូលាងដៃរាប់សិបលានដុំទៅកាន់ពិភពលោករួមទាំងកម្ពុជា ដើម្បីប្រឆាំងនឹងកូរីដ-១៩ ក្នុងយុទ្ធនាការ #SafeHands Challenge របស់អង្គការសុខភាពពិភពលោក!

//s9.kh1.co/2f/2fe26829da7018da082363caf94022b8a31a6fcd.jpg
សង្គម

 ១៨-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ដោយមូលហេតុនៃជំងឺរាតត្បាតសកលកូរីដ-១៩ នៅតែចោទជាបញ្ហាសម្រាប់សុខភាពសាធារណៈ និងកំពុងរីករាលដាលពាសពេញពិភពលោកនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនខលហ្គេតបានឧបត្ថម្ភសាប៊ូលាងសម្អាតដៃ ចំនួន ២៥លានដុំ ទៅកាន់ពិភពលោក រួមទាំងប្រទេសកម្ពុជាបានទទួលសាប៊ូសរុប ចំនួន២៥ម៉ឺនដុំ ក្រោមយុទ្ធនាការ #SafeHands Challenge របស់អង្គការសុខភាពពិភពលោក ដើម្បី លើកទឹកចិត្ត ប្រជាជនទាំងអស់ ថែរក្សាការពារ សុវត្ថិភាពដៃរបស់ខ្លួន

ភ្នំពេញ៖ ដោយមូលហេតុនៃជំងឺរាតត្បាតសកលកូរីដ-១៩ នៅតែចោទជាបញ្ហាសម្រាប់សុខភាពសាធារណៈ និងកំពុងរីករាលដាលពាសពេញពិភពលោកនាពេលបច្ចុប្បន្ននេះ  ក្រុមហ៊ុនខលហ្គេតបានឧបត្ថម្ភសាប៊ូលាងសម្អាតដៃ ចំនួន ២៥លានដុំ ទៅកាន់ពិភពលោក រួមទាំងប្រទេសកម្ពុជាបានទទួលសាប៊ូសរុប ចំនួន២៥ម៉ឺនដុំ ក្រោមយុទ្ធនាការ #SafeHands Challenge របស់អង្គការសុខភាពពិភពលោក ដើម្បី លើកទឹកចិត្ត ប្រជាជនទាំងអស់ ថែរក្សាការពារ សុវត្ថិភាពដៃរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
SafeHands Challenge
SafeHands Challenge

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនខលហ្គេតបានអោយដឹងថា ដើម្បីចូលរួមទប់ស្កាត់និងប្រឆាំងការឆ្លងនៃជំងឺកូរីដ-១៩ ដែលមិនទាន់សាបរលាបនោះ អង្គការសុខភាពពិភពលោកបានចាប់ផ្តើមធ្វើយុទ្ធនាការ #SafeHands Challenge នៅលើបណ្តាញសង្គមទូទាំងពិភពលោក ដើម្បីលើកទឹកចិត្តប្រជាជនទាំងអស់ឱ្យយល់កាន់តែច្បាស់ពីការការពារ និងថែរក្សាដៃឲ្យមានសុវត្ថិភាព។ យុទ្ធនាការនេះក៏មានការចូលរួមពីតារាល្បីៗលំដាប់ពិភពលោក ដែលមាន កញ្ញា Selena Gomez និង លោក Gordon Ramsay ផងដែរ ដោយពួកគាត់បានជួយចែកចាយបន្ត និងលើកទឹកចិត្តឱ្យប្រជាជនទូទាំងពិភពលោក ធ្វើការលាងសម្អាតដៃឱ្យបានត្រឹមត្រូវ តាមរយៈវិដេអូអប់រំរបស់ពួកគាត់។

SafeHands Challenge
SafeHands Challenge

ដើម្បីឆ្លើយតប និងចូលរួមក្នុងយុទ្ធការរបស់អង្គសុខភាពពិភពលោក ក្រុមហ៊ុន ខលហ្គេត បានចូលរួម និងចែកចាយយុទ្ធនាការ #SafeHands Challenge ដោយបានផលិតសាប៊ូចំនួន ២៥ លានដុំដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការសុខភាពពិភពលោក ហើយសាប៊ូចំនួន ២៥ម៉ឺនដុំ ត្រូវបានបរិច្ចាគដល់ប្រជាជនដែលកំពុងត្រូវការនៅកម្ពុជា ដើម្បីជួយបញ្ឈប់ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ តាមរយៈមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (យូនីសេហ្វ)។ ក្នុងនោះសាប៊ូជាច្រើនដុំក្នុងចំណោម ២៥ម៉ឺនដុំ បានចែកចាយរួចរាល់ពាសពេញប្រទេសកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ទៅកាន់ ខេត្តចំនួន៥ ដូចជា ខេត្តតាកែវ ខេត្តរតនគិរី ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង ខេត្តព្រះវិហារ និងខេត្តក្រចេះ ក្នុងតំបន់ដាច់ស្រយាល។

SafeHands Challenge
SafeHands Challenge

ក្នុងសេចក្តីប្រកាសដដែលរបស់ក្រុមហ៊ុនមួយនេះបានអោយដឹងទៀតថា ខលហ្គេត កំពុងគាំទ្រយុទ្ធនាការនេះយ៉ាងពេញទំហឹង ដូចដែលខ្លួនបានប្តេជ្ញាចិត្តចំពោះប្រជាជន និងសង្គមកម្ពុជា ។ ខលហ្គេតសូមលើកទឹកចិត្តប្រជាជនឱ្យលាងសម្អាតដៃឱ្យបានត្រឹមត្រូវ និងសុវត្ថិភាព ពីវីរុស បាក់តេរី និងមេរោគដែលបង្កគ្រោះថ្នាក់ផ្សេងៗទៀត ។ ក្រុមហ៊ុនជឿជាក់ថា ទាំងអស់គ្នានឹងមានអនាគតល្អប្រសើរ ជាមួយស្នាមញញឹមរួមគ្នានាពេលអនាគតដ៏ខ្លីខាងមុខនេះ៕

SafeHands Challenge
SafeHands Challenge
SafeHands Challenge
SafeHands Challenge
SafeHands Challenge
SafeHands Challenge
SafeHands Challenge
SafeHands Challenge
SafeHands Challenge
SafeHands Challenge
SafeHands Challenge
SafeHands Challenge
SafeHands Challenge
SafeHands Challenge
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T