ទំនើបណាស់! នេះជាចំណូលចិត្តនៃការកម្សាន្ត ដែលមានតម្លៃថ្លៃបំផុតនៅលើលោក

//s9.kh1.co/06/06c5212f39548f23e9114e499fd08ca188528480.jpg
យល់ដឹង

 ១៨-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

អ្នកខ្លះមានលុយចាយលែងអស់ ចេះតែរកនឹកការកម្សាន្តប្លែកៗហើយសុទ្ធតែថ្លៃៗទៀត

មនុស្សយើងតែងតែមមាញឹកនឹងកិច្ចការប្រចាំថ្ងៃ ធ្វើឱ្យមានអារម្មណ៍ស្ត្រេស ស្មុគស្មាញ ដែលត្រូវតែស្វែងរកការសម្រាក និងកម្សាន្តខ្លះបន្ធូរភាពតានតឹង។ សម្រាប់មនុស្សធម្មតាៗប្រហែលជាចូលចិត្តទៅលេងតំបន់ធម្មជាតិដូចជាព្រៃ ភ្នំ សមុទ្រ និងទីកន្លែងកម្សាន្តនានា ​ឬទៅលេងតំបន់កម្សាន្តពេញនិយមជាដើម តែប្លែកអីតែប្រភេទអ្នកមាន និងអភិជនមួយចំនួន  ព្រោះតែពួកគេមានលុយច្រើនលែងអស់ ការកម្សាន្តរបស់ពួកគេក៏ប្លែកៗ ពិសេសគឺមានតម្លៃថ្លៃខ្ពស់កប់ពពកតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះមកស្គាល់ចំណូលចិត្តនៃការកម្សាន្ត ដែលជាប់ឈ្មោះថាមានតម្លៃថ្លៃបំផុតនៅលើលោកដូចខាងក្រោម ៖

១. ប្រណាំងទូកក្តោង (Yacht Racing)

នៅក្នុងខ្សែភាពយន្ត ឬវីដេអូបរទេសផ្សេងៗអ្នកប្រហែលជាឧស្សាហ៍ឃើញការកម្សាន្តបែបនេះ តែវាមិនមែនជាការកម្សាន្តដែលមានតម្លៃថោកទេ ដោយខ្ទង់ចំណាយនៅក្នុងការកម្សាន្តម្តងប្រមាណជា ៣ម៉ឺនដុល្លារ​​​ ទៅ៥ម៉ឺនដុល្លារ ។ តែសម្រាប់ទូកក្តោងដែលស្ថិតនៅលំដាប់ប្រណីតខ្ពស់ខ្លះមានតម្លៃដល់ទៅ ៨០ម៉ឺនដុល្លារ រហូតដល់រាប់លានដុល្លារឯណោះ ដែលគេស្គាល់ថាការកម្សាន្តបែបនេះមានតែអ្នកមានខ្លាំង ឬលំដាប់មហាសេដ្ឋីកម្សាន្តសប្បាយប៉ុណ្ណោះ។

ប្រណាំងទូកក្តោង (Yacht Racing)
ប្រណាំងទូកក្តោង (Yacht Racing)

២. ប្រមូលវត្ថុសិល្បៈ

ជាចំណូលចិត្តមួយដែរ​ សម្រាប់មនុស្សមួយចំនួនដែលតែងតែចូលចិត្តដើរទិញប្រមូលវត្ថុសិល្បៈទៅតាមសារមន្ទីរ ឬការតាំងពិព័ណ៌ផ្សេង ។ ជាពិសេសគឺពួកគេចូលចិត្តដេញថ្លៃទិញគំនូរសិល្បៈបុរាណៗ និងជាស្នាដៃរបស់ជនល្បីឈ្មោះ​ដោយគំនូរខ្លះមានតម្លៃដល់រាប់រយលានដុល្លារឯណោះ។

ប្រមូលវត្ថុសិល្បៈ
ប្រមូលវត្ថុសិល្បៈ

៣. លេងម៉ូតឡានគ្រប់ស៊េរី/សន្សំឡាន

មានខ្សែរាជវង្ស និងគ្រួសារអភិជនជាច្រើនរូប ដោយសារតែលុយចាយមិនអស់ ពួកគេរមែងរកនឹកការកម្សាន្តប្លែកៗដែលសុទ្ធសឹងតែត្រូវចំណាយលុយខ្ជះខ្ជាយមិនស្ទើរដោយមិនញញើតដៃ ដោយការប្រមូលទិញឡានស៊េរីទំនើបគឺជាការកម្សាន្តដ៏ពេញនិយមមួយផងដែរ។ ពួកគេចូលចិត្តទិញឡានគ្រប់ស៊េរីទំនើបៗដែលទើបតែចេញលក់ថ្មីជាបន្តបន្ទាប់ ឬឡានទំនើបដែលមានកំណត់ដោយក្នុងពិភពលោកផលិត ៥គ្រឿង ឬ១០គ្រឿងជាដើម ដែលឡានទាំងនោះមិនមែនមានតម្លៃថោកនោះឡើយ។

តែនៅក្នុងនោះក៏មានអ្នកមានទ្រព្យសម្បត្តិខ្លះចូលចិត្តសន្សំរថយន្តដែរ ដោយចូលចិត្តប្រមូលឡានដែលចាស់ ហួសសម័យ ឬឡានបុរាណៗយកមកទុកដូចជាសារមន្ទីរ ដែលឡានកម្រទាំងនោះក៏មានតម្លៃមិនថោកដែរ។

សរុបទៅទោះពួកគេប្រើឡានទាំងនោះមិនអស់ ឬឡានខ្លះមិនទាំងដែលជិះផង ក៏ពួកគេសប្បាយរីករាយនឹងប្រមូលទិញឡានទំនើបៗ និងថ្លៃៗទាំងនោះទុកជាកម្សាន្តដែរ។

លេងម៉ូតឡានគ្រប់ស៊េរី/សន្សំឡាន
លេងម៉ូតឡានគ្រប់ស៊េរី/សន្សំឡាន

៤. ចិញ្ចឹមសត្វកម្រ សត្វព្រៃ​​​​  ឬសត្វជិតផុតពូជ

ខុសពីមនុស្សទូទៅដែលភាគច្រើនចិញ្ចឹមសត្វចិញ្ចឹមនៅផ្ទះដូចជាឆ្កែ និងឆ្មារ តែអ្នកមានៗកម្រិតលំដាប់អភិជនខ្លះ ដោយសារតែមានខ្លាំងពេក សូម្បីតែការចិញ្ចឹមសត្វក៏មានលក្ខណៈប្លែក ទំនើប និងកាលីបខ្ពស់ដែរ។ ដោយពួកគេមួយចំនួនចូលចិត្តយកប្រភេទសត្វកម្រ សត្វព្រៃ​​​​ សត្វជិតផុតពូជ​ ឬសត្វដែលមានតម្លៃថ្លៃមកចិញ្ចឹមជាការកម្សាន្ត ដោយខ្ទង់ចំណាយរត់ច្បាប់នៅក្នុងការមកចិញ្ចឹម​​ ការទិញយកមក និងការចិញ្ចឹមរាល់ថ្ងៃវាមិនមែនមានតម្លៃថោកក្រោមខ្ទង់លានដុល្លារឡើយ។

ចិញ្ចឹមសត្វកម្រ សត្វព្រៃ​​​​ ឬសត្វជិតផុតពូជ
ចិញ្ចឹមសត្វកម្រ សត្វព្រៃ​​​​ ឬសត្វជិតផុតពូជ
ចិញ្ចឹមសត្វកម្រ សត្វព្រៃ​​​​ ឬសត្វជិតផុតពូជ
ចិញ្ចឹមសត្វកម្រ សត្វព្រៃ​​​​ ឬសត្វជិតផុតពូជ

៥. ទូកលឿន

អ្នកក៏ប្រហែលជាឧស្សាហ៍ឃើញនៅក្នុងភាពយន្ត ពួកអភិជន​ និងតារាល្បិៗបរទេសមួយចំនួនតែងរំលេចរូបភាពជិះទូកម៉ាស៊ីនលឿន ​ឬអូប័របែបនេះហើយមែនទេ? មើលទៅហាក់សាមញ្ញាធម្មតា តែទូកលឿនដែលជាចំំណូលចិត្តរបស់មនុស្សមួយចំនួនបែបនេះមិនមែនមានតម្លៃថោកទេ ដោយគ្រាន់តែទូកអូប័រម៉ាស៊ីនធម្មតាកម្រិតល្មមៗមួយគ្រឿងតម្លៃដល់ទៅ ៥ម៉ឺនដុល្លារ ហើយអាចនឹងកហក់ដល់ ៦០ ទៅ៨០ម៉ឺនដុល្លារក្នុងមួយគ្រឿងទៅតាមម៉ូត ទំហំ​ និងគុណភាពជាដើម។

ទូកលឿន
ទូកលឿន

៦. បើកយន្តហោះ

គ្រាន់តែការសិក្សាជំនាញបើកយន្តហោះវាមានតម្លៃថ្លៃ​ណាស់ទៅហើយ តែអ្នកមានមួយចំនួនដែលលុយចាយលែងអស់ខ្លះ បានយកការបើកយន្តហោះលេងជាការកម្សាន្ត ដោយគ្រាន់តែថ្នាក់បង្រៀនហោះហើរដំបូងគឺខ្ទង់ ពី​៧០០០ដុល្លារ ទៅដល់៨០០០ដុល្លារក្នុងមួយមេរៀន ហើយក្រោយការរៀបចប់ ពួកគេភាគច្រើនហ៊ានចំណាយលុយទិញយន្តហោះសម្រាប់ទុកជិះជាការកម្សាន្តផ្ទាល់ខ្លួនទៀតផង។ ដោយការចំណាយទិញយន្តហោះមួយគ្រឿង ថោកបំផុតក៏មានតម្លៃជាមធ្យម ១០ម៉ឺនដុល្លារដែរ។

បើកយន្តហោះ
បើកយន្តហោះ

៧. ដើរលេងជុំវិញពិភពលោក

ការដើរលេងជុំវិញពិភពលោក មិនមែនសំដៅទាល់តែទៅដើរលេងគ្រប់ប្រទេសទាំងអស់លើផែនដីនោះទេ ការទៅដើរលេងប្រទេសទំនើបៗនៅប៉ែកអឺរ៉ុប អាមរិច និងអាស៊ី ចាប់ពី៣ប្រទេសឡើងទៅក៏អាចហៅថាជាការដើរលេងជុំវិញពិភពលោកដែរ។ តែការកម្សាន្តបែបនេះច្បាស់ណាស់ប្រាកដជាត្រូវចំណាយលុយច្រើនណាស់​ យ៉ាងហោចណាស់ក៏ត្រូវមានលុយចាប់ពី ១៥០០០០ដុល្លារឡើងទៅ ឬលើសពីនេះដែរ​អាស្រ័យទៅលើប្រភេទនៃការដើរកម្សាន្ត និងប្រទេសដែលអ្នកទៅលេង។

 ដើរលេងជុំវិញពិភពលោក
 ដើរលេងជុំវិញពិភពលោក

៨. Skydiving

ការកម្សាន្តដ៏ញាក់សាច់ និងផ្សងគ្រោះថ្នាក់នេះ ក៏ជាល្បែងពេញនិយមមួយដែរសម្រាប់អ្នកដែលចូលចិត្តសាកល្បងល្បែងកម្សាន្តរំជើបរំជួល។ Skydiving គឺជាកីឡា ឬល្បែងដែលលោតចេញពីយន្ដហោះដូចជាលោតឆ័ត្រយោងដែរ ថែមទាំងមានតម្លៃថ្លៃតែអាចទទួលយកបានប្រសិនជាអ្នកមានចំណង់ចំណូលចិត្តនឹងល្បែងបែបនេះ។  តម្លៃនៃការលោតលើអាកាសម្តង មានតម្លៃ ១៥០ ដុល្លារ ទៅ ២៥០ ដុល្លារទោះបីលោតលោតតែប៉ុន្មាននាទីក៏ដោយ។ ការចំណាយនឹងកាន់តែខ្ពស់ ប្រសិនជាអ្នកចង់លោតលេងច្រើនដងក្នុងមួយថ្ងៃ ហើយតម្លៃអាចកើនឡើងរហូតដល់ទៅ ១៥.០០០ ដុល្លារសម្រាប់ ការលោត ១០ លើកក្នុងមួយសប្តាហ៍។

Skydiving
Skydiving

៩. ប្រណាំងឡាន

ការរថយន្តប្រណាំង វាជាកីឡាដ៏គួរឱ្យរំភើប តែក៏ប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់ដែរ តែយ៉ាងណាកីឡាបែបនេះមានតែអ្នកមាន អភិជន និងតារាល្បីៗប៉ុណ្ណោះ ដែលមានលទ្ធភាពតែប៉ុណ្ណោះទើបអាចមកកម្សាន្តកីឡាបែបនេះបាន។

ដើម្បីចូលរួមការប្រណាំងឡានមួយនេះ គេត្រូវការជួលរថយន្តប្រណាំងជាមុនសិន ដែលការជួលនេះមានតម្លៃខុសៗគ្នាទៅតាមប្រភេទរថយន្ត កត្តាសុវត្ថិភាព និងល្បឿនជាដើម ដោយតម្លៃជាធម្មតាគឺចាប់ពី ១០.០០០ ដុល្លារដល់ ២៥០,០០០ ដុល្លារឯណោះ។

ប្រណាំងឡាន
ប្រណាំងឡាន

១០. ការឡើងភ្នំ

មនុស្សមួយចំនួនមានចំណង់ចំណូលចិត្ត នៅក្នុងដំណើរផ្សងព្រេងឡើងភ្នំ ដែលប្រឈមមុខនឹងឧបសគ្គ​ និងគ្រោះថ្នាក់ផងដែរ ​តែទោះវាជាការកម្សាន្តដែលមានការលំបាក មិនប្រាកដថាអ្នកណាក៏អាចកម្សាន្តបែបនេះបានដែរប្រសិនជាមិនមានខ្ទង់ចំណាយគ្រប់គ្រាន់ដើម្បីធ្វើដំណើរ។

ការចំណាយពេលធ្វើដំណើរទៅដល់ទីតាំងត្រូវឡើងវាមិនមែនងាយស្រួលទេ ដោយភាគច្រើនគេនិយមឡើងខ្ពស់ៗដូចជាភ្នំអេវើរ៉េស និងភ្នំទឹកកកជាដើម ដោយគ្រាន់តែធ្វើដំណើរដល់ទីតាំងជើងភ្នំ និងពិនិត្យសុខភាពយ៉ាងហោចម្នាក់ចំណាយ១០០០ដុល្លារ សម្ភារៈសម្រាប់ឡើងភ្នំ តម្លៃប្រមាណជា ១ ម៉ឺនដុល្លារ លិខិតអនុញ្ញាត ផ្តល់ឱ្យដោយអាជ្ញាធរមូលដ្ឋានអាចមានតម្លៃខ្ទង់ ១០,០០០ ដុល្លារ។ រួមទាំងការចំណាយលើការធ្វើដំណើរទាំងមូលដូចជាគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រ ស្បៀងអាហារ និងទឹក សម្រាប់ការដំណើរកម្សាន្តដែលមានរយៈពេលជាច្រើនថ្ងៃ។ កាដោយការរចំណាយសរុបជាមធ្យមគឺជាង ១០ ម៉ឺនដុល្លារ ហើយការចំណាយបន្ថែមដូចជាសំបុត្រយន្តហោះមិនត្រូវបានរាប់បញ្ចូលនោះទេ។

ការឡើងភ្នំ
ការឡើងភ្នំ

ចុះប្រសិនជាអ្នកមានលុយចាយរាប់មិនអស់ អ្នកនឹងជ្រើសរើសការកម្សាន្តមួយណាដែរក្នុងចំណោមប្រភេទនៃការកម្សាន្តទាំង១០ខាងលើ?

Kos Leakkana
កោះ លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T