វ័យ៣៣ឆ្នាំមែន តែសម្រស់ពីមុន និងបច្ចុប្បន្ន សឿ សុធារ៉ា នៅតែស្អាត មិនប្រែប្រួលសោះ

//s9.kh1.co/88/88d51ea7bbbf9efc4a0d108afceef3945db16716.jpg
តារា & កម្សាន្ដ

 ១៨-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

តារាសម្ដែងស្រីជើងចាស់ អ្នកនាង សឿ សុធារ៉ា ក្រោយបង្ហាញវត្តមានសារជាថ្មីម្ដងទៀតលើវិថីសិល្បៈ នាងកាន់តែមានសម្រស់ក្មេងជាងវ័យ ស្រស់ស្អាតដដែល។

ភ្នំពេញ៖ ក្រោយបាត់មុខពីវិស័យសិល្បៈអស់រយៈពេល ១១ឆ្នាំកន្លងមកនេះ តារាសម្ដែងស្រីជើងចាស់អ្នកនាង សឿ សុធារ៉ា បានធ្វើឲ្យមហាជនក្រប់គ្នាភ្ញាក់ផ្អើលនឹងការវិលត្រលប់មកចូលសិល្បៈវិញជាថ្មីម្ដងទៀត។ ក្នុងនោះដែរ បន្ទាប់ពីប្រកាស និងបានបង្ហាញវត្តមានម្ដងទៀត ក្នុងវិថីសិល្បៈ ក៏មានហ្វេនៗជាច្រើនរំភើប ហើយចង់ឃើញស្នាដៃថ្មីៗរបស់នាងគ្រប់គ្នាតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ពេលនេះគេឃើញតារាស្រីរូបនេះ មានភាពមមាញឹកនឹងការងារសិល្បៈមិនចាញ់ពេលមុនប៉ុន្មានឡើយ ដោយការងារថ្មីរបស់នាងភាគច្រើន ទទួលថតសម្អាងការ ថតស្ពត និងថតខ្សែភាពយន្តផងដែរ។ បើទោះបីទើបតែឈានជើងចូលសិល្បៈជាថ្មីម្ដងទៀត ហើយធ្លាប់បាត់មុខពីសិល្បៈច្រើនឆ្នាំយ៉ាងណាក្ដី ក៏នាងនៅតែអាចទាញយកប្រជាប្រិយភាព និងការគាំទ្រច្រើនពីហ្វេន មិនចាញ់ពេលមុនប៉ុន្មានឡើយ។ 

បើងាកមកមើលរូបសម្ផស្ស អ្នកនាង សឿ សុធារ៉ា ពេលនេះវិញ ឃើញថារូបសម្រស់នាងនៅតែស្រស់ស្អាតផូរផង់ ជាពិសេស រូបរាងនៅតែស្រឡូន បើទោះបីមានកូន ២នាក់រួចក៏ពិតមែន  លើសពីនេះទៅទៀត មុខមាត់កាន់តែស្រស់សោភា មានស្បែកមុខតឹងណែន គ្មានស្នាមជ្រាវជ្រួញសូម្បីតែបន្តិច។ បើប្រៀបធៀបសម្រស់ពីមុន និងពេលនេះ មិនមានការផ្លាស់ប្ដូរអ្វីច្រើននោះទេ ដោយមើលទៅក្មេងជាងវ័យ គួរឲ្យចាប់អារម្មណ៍ដដែល។ ចំណែកឯស្ទាយ៍ការរៀបចំខ្លួន តារារូបនេះ ក៏មានភាពទាន់សម័យ ស្រស់ឆើតឆាយមិនចាញ់សិល្បៈការិនីជំនាន់ក្រោយប៉ុន្មានឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង សឿ សុធារ៉ា 
  អ្នកនាង សឿ សុធារ៉ា 
  អ្នកនាង សឿ សុធារ៉ា 
  អ្នកនាង សឿ សុធារ៉ា 
  អ្នកនាង សឿ សុធារ៉ា 
  អ្នកនាង សឿ សុធារ៉ា 
  អ្នកនាង សឿ សុធារ៉ា 
  អ្នកនាង សឿ សុធារ៉ា 
  អ្នកនាង សឿ សុធារ៉ា ពេលបច្ចុប្បន្ន
អ្នកនាង សឿ សុធារ៉ា ពេលបច្ចុប្បន្ន
  អ្នកនាង សឿ សុធារ៉ា ពេលបច្ចុប្បន្ន
អ្នកនាង សឿ សុធារ៉ា ពេលបច្ចុប្បន្ន
  អ្នកនាង សឿ សុធារ៉ា ពេលបច្ចុប្បន្ន
អ្នកនាង សឿ សុធារ៉ា ពេលបច្ចុប្បន្ន
  អ្នកនាង សឿ សុធារ៉ា ពេលបច្ចុប្បន្ន
អ្នកនាង សឿ សុធារ៉ា ពេលបច្ចុប្បន្ន
  អ្នកនាង សឿ សុធារ៉ា ពេលបច្ចុប្បន្ន
អ្នកនាង សឿ សុធារ៉ា ពេលបច្ចុប្បន្ន
សឿ សុធារ៉ា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T