កូនស្រីកំពូលតារាឥណ្ឌារូបនេះ កំពុងល្បីថាមានមុខមាត់ស្រដៀង Lisa

//s9.kh1.co/ba/baacd7bf38a48e63ccc3d0a66a0fc58efa4cdb51.jpg
តារា & កម្សាន្ដ

 ១៨-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

តាមរយៈរូបថតនៃការអបអរសាទរថ្ងៃខួបកំណើតគម្រប់ ៩ ឆ្នាំរបស់កូនស្រីរបស់ តារាសម្ដែង Aishwarya Rai កាលពីប៉ុន្មានថ្ងៃមុន យើងឃើញថា ហ្វេនៗជាច្រើនបានសរសើរពីកូននាង ថាស្អាតស្រស់ស្រាយគ្រប់ៗគ្នា។

ឥណ្ឌា៖ កាលពីថ្ងៃទី ១៦ ខែវិច្ឆិកាកន្លងទៅនេះ  អតីតបរវកញ្ញាឥណ្ឌា និងជាតារាសម្ដែងស្រីដ៏ល្បីឈ្មោះ Aishwarya Rai Bachchan បានបង្ហោះរូបភាពមួយចំនួននៅលើគណនី IG ផ្ទាល់ខ្លួន  ដែលបានថតរូបជុំគ្រួសារក្នុងថ្ងៃកំណើតរបស់កូនស្រីរបស់នាង មើលទៅពិតជារីករាយខ្លាំងមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះផងដែរ អ្វីដែលធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណែត មានការចាប់អារម្មណ៍ច្រើនជាងនេះទៅទៀតនោះ គឺសម្រស់ដ៏ស្អាតរបស់កូនស្រីតារារូបនេះផ្ទាល់តែម្ដង ព្រោះថាទោះបីជាទើបតែមានអាយុ ៩ឆ្នាំមែន នាងតូចមានមុខមាត់ឃ្យូត ភ្នែកធំៗ និងមានស្នាមញញឹមយ៉ាងទន់់ភ្លន់គួរឲ្យស្រលាញ់ខ្លាំងតែម្ដង។

ក្នុងនោះទៀតសោត តាមរយៈរូបភាពដែល Aishwarya Rai Bachchan បានបង្ហោះ យើងឃើញថាហ្វេនៗជាច្រើនក៏បានពោលពាក្យសរសើរជាហូរហែរអំពីកូនស្រីនាង ពិសេសក៏មានមតិមួយចំនួនពោលថា កូនស្រីរបស់តារារូបនេះ មានមុខមាត់ឃ្យូតគួរឲ្យស្រលាញ់ ម្យ៉ាងទៀតមើលយូរៗទៅក៏ស្រដៀងទៅនឹងតារាចម្រៀង Lisa សមាជិកក្រុម BLACKPINK យ៉ាងដូច្នោះផងដែរ៕

តើប្រិយមិត្តយល់យ៉ាងម៉េចដែរ?

ទស្សនារូបភាពខាងក្រោម៖

Lisa (BLACKPINK)
Lisa (BLACKPINK)
Aishwarya Rai Bachchan និងគ្រួសារ
Aishwarya Rai Bachchan និងគ្រួសារ
Aishwarya Rai Bachchan និងកូនស្រី
Aishwarya Rai Bachchan និងកូនស្រី
Aishwarya Rai Bachchan និងកូនស្រី
Aishwarya Rai Bachchan និងកូនស្រី
Aishwarya Rai Bachchan និងកូនស្រី
Aishwarya Rai Bachchan និងកូនស្រី
Aishwarya Rai Bachchan និងគ្រួសារ
Aishwarya Rai Bachchan និងគ្រួសារ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T