យល់​ដឹង​៖ ការ​បែក​គ្នា ​មាន​ច្រើន​ប្រភេទ ហើយការ​ឈឺចាប់ ​ក៏​មាន​ទំហំ​ខុសៗគ្នា ទៅតាមនោះ​ មិន​ថា​មិត្ត​ភាព ស្នេហាគឺសុទ្ធ​តែ​សំខាន់​និង ​ប្រសិន​បើ​មួយ​ណា ​ត្រូវ​បាន​បាត់​បង់ ​គឺ​វា​ពិតជា​ពិបាក​ទទួលយក ​ហើយក៏មាន ការ​​ឈឺចាប់​មិន​ចាញ់គ្នា ​ប៉ុន្មាន​នោះ​ដែរ​។

រូបតំណាង

ក៏ប៉ុន្តែ ​ថ្វី​ត្បិតតែ​ថា ​រាល់​ការ​បែក​បាក់​ សុទ្ធ​តែ​ឈឺចាប់​តែ ​ជា​ធម្មជាតិ ​មនុស្ស​ភាគ​ច្រើន​មាន​ក្តីស្រលាញ់​ ទៅ​លើមិត្ត​ភក្តិជិត​ស្និទ្ធិ ច្រើនជាង​មិត្ត​ប្រុស ឬក៏មិត្ត​ស្រី។ ព្រោះ​ថា​មិត្ត​ភាព ​បាន​កើត​ឡើងមុន គឺ​មុនពេល​ពេល​ដែល ពួកគេ​​ចាប់​ផ្តើមមានស្នេហា ​គឺ​តែងតែ​មាន​មិត្តភក្តិ​ជិត​ស្និទ្ធិនោះ ​នៅកំដរមិន​ថា ​ពេល​កម្សត់ ឬក៏ឯកានោះទេ។

រូបតំណាង

សាកគិតបន្តិចទៅមើល​ថា ​មុនពេល​ដែល ​អ្នក​បាន​ស្គាល់​ មិត្ត​ប្រុស​របស់​អ្នក​ អ្នក​គឺ​មាន​មិត្ត​ភក្តិជិ​តស្និទ្ធិ​ម្នាក់ ​ដែល​តែង​តែ ​នៅ​ក្បែរកំដរ ហើយ​មិត្ត​ភក្តិជិ​តស្និទ្ធិ​ម្នាក់នោះ ​គេក៏​តែង​តែ​បង្ហាញ​ខ្លួន ​នៅ​ក្បែរ​និង​លួង​លោម​អ្នក ​នៅ​រាល់​ពេល​ដែល ​អ្នក​ត្រូវ​ការ​ជំនួយ​បំផុត។ ហើយគេ​ក៏​ជា​​ដៃគូ ដោះ​ស្រាយ​និង​ ពិភាក្សា​ដ៏ល្អ​ម្នាក់ សម្រាប់​នាក់​ផងដែរ​។

រូបតំណាង

ក៏ប៉ុន្តែ ​នៅពេល​មួយ ​នៅពេល​ដែល ​អ្នក​បាន​ដាក់​ចិត្ត​ស្រលាញ់ ​មនុស្ស​ប្រុស​ម្នាក់​ ហើយ​មិត្ត​ប្រុស​អ្នក ​និង​មិត្ត​ភក្តិ​ជិតស្និទ្ធិរបស់​អ្នក ​មិន​ចុះសម្រុង​គ្នា ហើយ​បើ​កាលៈទេសៈបែបនេះ ​តម្រូវ​ឲ្យ​អ្នក​ជ្រើស​រើ​ស បាន​តែម្នាក់ ​តើ​អ្នក​នឹង​ជ្រើ​ស រើស យក​ម្នាក់​ណា​?  ជាក់ស្តែង ការ​សម្រេច​ចិត្ត​នេះគឺ ​ជាការ​សម្រេច​ចិត្ត​ ដ៏សែន​លំបាក​ត្បិត ​អ្នក​ទាំង​ពីរ​គឺសុទ្ធ​តែ​ជា មនុស្ស​ដែល​អ្នក​ស្រលាញ់ ​និង​មិន​ចង់បាត់​បង់​ដូចគ្នា​។

រូបតំណាង

តើ​ការ​បាត់​បង់​ទាំងពីរ​នេះ ​ដូច​គ្នា​ដែរទេ? នៅពេលដែល អ្នក​បាត់​បង់ មិត្ត​ភក្តិ​ជិ​តស្និទ្ធិ​ វា​ជាអារម្មណ៍​នៃ ​ការ​បាត់​បង់​ដ៏ធំធេង​មួយ​ដែល ​ខុស​ពី​ការបាត់​បង់​សេ្នហា។ ព្រោះ​ថា​មិត្ត​ភាព បាន​ដើរ​តួរ​នាទី ​យ៉ាង​សំខាន់​ក្នុងជីវិតប្រចាំ​ ​របស់​អ្នក​ ពេល​ខ្លះ​​អាច​និយាយ ​បែបនេះ​បាន​ទៀត​ថា​ សុខ​ចិត្ត​គ្មាន​តែ​ស្នេហា តែមិន​អាច​គ្មាន ​មិត្ត​ភាព​បាននោះទេ​។

រូបតំណាង

​នៅពេល​ដែល​ អ្នក​ខូចចិត្ត ​ព្រោះ​ស្នេហា ឬ​បាត់​បង់​ស្នេហា អ្នក​គឺ​តែង​តែ​មាន ​មិត្ត​ភក្តិនៅក្បែរ។​ ​ដូចនេះ ​វា​ពិតជា​ពិបាក​ខ្លាំងណាស់​ ប្រសិនបើ​យើង ​ត្រូវ​បាត់បង់ ​មិត្តភក្តិ ដែល​ស្និទ្ធិស្នាល​នឹង ​យើង​ខ្លាំង​បំផុត​នោះ មិន​ថា​ព្រោះ​តែ ​ហេតុ​ផល​អ្វី​មួយ​នោះ​ឡើយ។ ​

រូបតំណាង

ហេតុ​នេះ ​ប្រសិនបើ​ចង់​រក្សា​មិត្តភាព ​ឲ្យ​បាន​យូរ​អង្វែង ​ត្រូវ​រក្សា នៅភាព​ស្មោះ​ត្រង់​ចំពោះគ្នា​​ ព្រោះ​គ្រប់​យ៉ាង ​វា​ងាយ​នឹង​មាន ​ការ​ភ័នច្រលំ​ខ្លាំងណាស់ ពេល​ខ្លះ ​មិត្ត​ភាព​ដែល​ខំ​រក្សា និង​សាងមក​ជា​ច្រើន​ឆ្នាំ ​ត្រូ​វ​រលាយ​បាត់​ព្រោះ​ ការ​យល់​ច្រលំ​គ្នា​ប៉ុន្មាន​នាទី​ ក៏មាន​ដែរ​។ ​មិត្ត​ភាព​ ​មិនមែន​ងាយ​ស្រួល​រក ​ដូច​ជា​ស្នេហានោះទេ អ្នក​ប្រហែល​ជា​អាច​ឆាប់​រក​បាន មិត្ត​ភក្តិ​ថ្មីៗជា​ច្រើន​ តែ​អ្នក​នឹង​មិន​ងាយ ​រក​បាន​អ្នក​យល់​ចិត្ត​ថ្លើម​  និង​អាច​ចែក​រំលែកគ្រប់​រឿង ​ជា​មួយ​អ្នក​បាន​នោះទេ​៕  

ប្រភព៖​ Relrules, Yourtango

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]