គួរឲ្យភ្ញាក់ផ្អើល! ទឹកខ្ពុរមាត់អាចសម្លាប់វីរុសកូរ៉ូណា ក្នុងរយៈពេល៣០វិនាទី

//s9.kh1.co/8f/8fc1a0fdb51cc1a3fb0d31c91a55cdd30bfbba73.jpg
បច្ចេកវិទ្យា

 ១៨-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ការស្រាវជ្រាវបានបង្ហាញថា ការប្រើប្រាស់ទឹកខ្ពុរមាត់អាចជួយសម្លាប់មេរោគក្នុងទឹកមាត់។

បរទេស៖ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឲ្យដឹងថា ការសិក្សាតាមបែបវិទ្យាសាស្ត្របានបង្ហាញថា ទឹកខ្ពុរមាត់អាចសម្លាប់វីរុសកូរ៉ូណាក្នុងរយៈពេល៣០វិនាទី បន្ទាប់ពីត្រូវបានរកឃើញនៅមន្ទីរពិសោធន៍។ អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Cardiff University បានរកឃើញថា វាជាសញ្ញាល្អ ដែលការប្រើទឹកខ្ពុរមាត់អាចនឹងជួយបំផ្លាញមេរោគ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

របាយការណ៍នេះត្រូវបានធ្វើឡើង មុនការសាកល្បងព្យាបាលលើអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យសាកលវិទ្យាល័យ University Hospital of Wales។ ខណៈពេលដែលការស្រាវជ្រាវបានបង្ហាញថា ការប្រើប្រាស់ទឹកខ្ពុរមាត់អាចជួយសម្លាប់មេរោគក្នុងទឹកមាត់ ប៉ុន្តែមិនទាន់មានភស្ដុតាងដែលអាចបញ្ជាក់ថា វាអាចប្រើជាការព្យាបាលលើវីរុសកូរ៉ូណានៅឡើយទេ ពីព្រោះគេមិនអាចលេបវាចូលទៅក្នុងប្រព័ន្ធផ្លូវដង្ហើមឬសួតទេ។

ការសិក្សាថ្មីបានបង្ហាញថា ទឹកខ្ពុរមាត់អាចកម្ចាត់វីរុសកូរ៉ូណា ក្នុងរយៈពេល៣០វិនាទី
ការសិក្សាថ្មីបានបង្ហាញថា ទឹកខ្ពុរមាត់អាចកម្ចាត់វីរុសកូរ៉ូណា ក្នុងរយៈពេល៣០វិនាទី

វេជ្ជបណ្ឌិត Claydon បាននិយាយថា បើសិនជាវាបង្ហាញលទ្ធផលវិជ្ជមានមែន ការប្រើប្រាស់ទឹកខ្ពុរមាត់អាចជាការបន្ថែមដ៏សំខាន់មួយ ទៅនឹងទម្លាប់ប្រចាំថ្ងៃរបស់មនុស្ស រួមជាមួយការលាងដៃ ការរក្សាគម្លាតពីគ្នា និងការពាក់ម៉ាស់ផងដែរ ទាំងនៅពេលឥឡូវនិងនៅថ្ងៃអនាគត។

របាយការណ៍របស់សាកលវិទ្យាល័យបានបញ្ជាក់ថា ទឹកខ្ពុរមាត់ដែលផ្ទុកសារធាតុ cetypyridinium chloride (CPC) យ៉ាងតិច០.០៧ភាគរយ បានបង្ហាញសញ្ញាល្អៗ ដែលអាចលុបបំបាត់មេរោគបាន នៅពេលប៉ះពាល់វីរុសក្នុងមន្ទីរពិសោធន៍។ ខណៈពេលដែលរបាយការណ៍មិនទាន់ត្រូវបានគេពិនិត្យឡើងវិញ វាបានគាំទ្រដល់ការសិក្សាថ្មីមួយទៀត ដែលបានរកឃើញថា ទឹកខ្ពុរមាត់ផ្អែកលើ CPC មានប្រសិទ្ធភាពក្នុងការកាត់បន្ថយការចម្លងមេរោគ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T