ក្រោយពីស្ងាត់ចេញបទថ្មីមួយរយៈ សុខ សុជាតា ត្រៀមចេញបទឆ្លើយឆ្លងជាមួយ ចាន់ សុបញ្ញា

//s9.kh1.co/cf/cf2bf9cac0fbb1f967c624641f9382d3139bb709.jpg
តារា & កម្សាន្ដ

 ១៨-វិច្ឆិកា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

ក្រោយពីស្ងាត់ចេញបទថ្មីមួយរយៈ សុខ សុជាតា ត្រៀមចេញបទឆ្លើយឆ្លងជាមួយ ចាន់ សុបញ្ញា

ភ្នំពេញ៖ ក្មេងស្រីដ៏ស្រស់ស្អាតគួរឱ្យស្រលាញ់ សុខ សុជាតា ដែលមហាជនជាច្រើនធ្លាប់បានផ្ញើសារគាំទ្រក្នុងកម្មវិធី The Voice Kid Cambodia ជាបន្តបន្ទាប់រហូតដល់មានឱកាសក្លាយខ្លួនជាតារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស ពេលនេះកំពុងតែត្រូវបានទទួលការចាប់អារម្មណ៍សារជាថ្មីពីសំណាក់អ្នកគាំទ្រ ក្រោយពេលដែលបានឃើញនូវការត្រៀមចេញបទថ្មីរបស់ សុជាតា រួមគ្នាជាមួយនឹងម្ចាស់ពានវ័យក្មេង ចាន់ សុបញ្ញា

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ដោយសារតែផលិតកម្មរស្មីហង្សមាសជាផលិតកម្មដ៏ធំមួយដែលប្រជុំទៅដោយតារាចម្រៀងប្រុសស្រីជាច្រើនរូប ហេតុដូច្នេះហើយ ទើបធ្វើឱ្យអតីតកូនក្រុមអ្នកនាង ឱក សុគន្ធកញ្ញា ម្នាក់នេះមានការយឺតយ៉ាវក្នុងការចេញបទចម្រៀងថ្មីៗ ម្យ៉ាងក៏ព្រោះតែ សុជាតា ស្ថិតនៅក្នុងចំណោមជាតារាចម្រៀងផ្នែកកុមារនៅឡើយផងដែរ។

ប៉ុន្តែយ៉ាងណាមិញ ការវិលត្រលប់មកលើកនេះត្រូវបានអ្នកគាំទ្រជាច្រើនអន្ទះសាររង់ចាំស្តាប់បទថ្មីនោះរបស់កុមារីម្ចាស់បទ “ចាប់ចាប”  រូបនេះដែលជាចំណីអារម្មណ៍ថ្មីមួយផងដែរក្នុងការច្រៀងឆ្លងឆ្លើយជាមួយតារាចម្រៀងពន្លកថ្មី ចាន់ សុបញ្ញា ហើយគេជឿជាក់ថា មួយបទរបស់អ្នកទាំងពីរប្រាកដជាមានការគាំទ្រច្រើនពីទស្សនិកជនជាក់ជាពុំខាន៕

សូមទស្សនារូបភាពខាងក្រោម៖

ចាន់ សុបញ្ញា និង សុខ សុជាតា<br>
ចាន់ សុបញ្ញា និង សុខ សុជាតា
សុខ សុជាតា
សុខ សុជាតា
ចាន់ សុបញ្
ចាន់ សុបញ្
សុខ សុជាតា
សុខ សុជាតា
ចាន់ សុបញ្
ចាន់ សុបញ្
សុខ សុជាតា
សុខ សុជាតា
ចាន់ សុបញ្ញា និង សុខ សុជាតា
ចាន់ សុបញ្ញា និង សុខ សុជាតា
សុខ សុជាតា
Sam Kimhak
Huy (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T