តារាៗដំណាលគ្នា ចាស់ៗអស់ហើយ នៅឡើយសុខ ស្រីនាង គ្មានប្រែ ខណៈយករូប៥ឆ្នាំ មកប្រៀបនឹងឥលូវ

//s9.kh1.co/f5/f58c556cc3f9063c13af447284fce92698561e30.jpg
តារា & កម្សាន្ដ

 ១៧-វិច្ឆិកា-២០២០ ៩ល្ងាច · ៣ ឆ្នាំមុន

សុខ ស្រីនាង កំពុងតែធ្វើឲ្យគេឯង សរសើរមិនដាច់ពីមាត់ ពីសម្រស់របស់នាង ដែលមិនចេះចាស់សោះឡើយ ខណៈតារាផ្សេងតំណាលនាង គេចាស់ៗអស់ទៅហើយ។

ភ្នំពេញ៖  តារាមុខស្រទន់ សម្លេងពីរោះ ចង់ស្តាប់ អមជាមួយនឹង ដំណើរសមសួន ស្លូតបូត គួរឲ្យស្រលាញ់ គ្រាន់តែឃើញចរិតបែបនេះ ប្រិយមិត្តទាយមិនខុសនោះទេ ថាជា តារាចម្រៀង សុខ ស្រីនាង ដែលជាតារាស្រីម្នាក់ មានបុគ្គលក្ខណល្អប្រពៃខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង បើទោះបីជា ពេលនេះ រូបនាង មិនសូវមានបទចម្រៀងថ្មី នៅក្នុងផលិតកម្មក៏ដោយ ក៏សុខ ស្រីនាង​ នៅតែមិនឲ្យហ្វេនភ្លេចមុខនាងនោះទេ ដោយធ្វើការទំនាក់ទំនងយ៉ាងជិតស្និទ្ធ តាមបណ្តាញសង្គមជាដើម ហើយជួនកាល រូបនាង ក៏បានណាត់ជួប ហ្វេនៗរបស់នាង ញ៉ាំអីនៅខាងក្រៅ ដើម្បីភាពស្និទ្ធស្នាលនឹងគ្នាផងដែរ។

ត្រឡប់មកមើលសម្រស់របស់ តារាស្រីរូបនេះវិញម្តង ដែលជាតារាម្នាក់ មានរូបសម្ផស្សបែបធម្មជាតិ ដោយគ្មានការកែកុន លើទម្រង់មុខរបស់នាងនោះទេ ហើយភាគច្រើន គេក៏តែងសម្គាល់មើលផងដែរថា អ្នកដែលស្អាតពីធម្មជាតិ គឺអាចនិយាយបានថា មិនងាយចាស់ នោះទេ ព្រោះថា បើប្រៀបធៀបនឹង សម្រស់របស់នាង កាលពី៥ឆ្នាំមុន គឺមុខនាង ពេលនេះ និងពីមុន គ្មានប្រែទៅណានោះទេ។

អ្វីដែលកែប្រែ គឺការតុបតែងខ្លួន ទៅលើម៉ូតសក់ សម្លៀកបំពាក់តែប៉ុណ្ណោះ តែបើថា សម្រស់ គឺនៅតែដដែល គ្មានផ្លាស់ប្តូរ ដែលធ្វើឲ្យហ្វេនឆ្ងល់ថា តើ សុខ ស្រីនាង ថែទាំសម្រស់បែបណា បាននៅតែដដែលបែបនេះ ខណៈតារារួមជំនាន់ របស់នាង ចាស់ៗអស់ហើយ នៅតែនាងប៉ុណ្ណោះ មិនព្រមដែរសោះ៕

សម្រស់របស់ សុខ ស្រីនាង កាលពី៥ឆ្នាំមុន
សម្រស់របស់ សុខ ស្រីនាង កាលពី៥ឆ្នាំមុន
សម្រស់របស់ សុខ ស្រីនាង កាលពី៥ឆ្នាំមុន
សម្រស់របស់ សុខ ស្រីនាង កាលពី៥ឆ្នាំមុន
សម្រស់របស់ សុខ ស្រីនាង កាលពី៥ឆ្នាំមុន
សម្រស់របស់ សុខ ស្រីនាង កាលពី៥ឆ្នាំមុន
សម្រស់របស់នាង បច្ចុប្បន្ន
សម្រស់របស់នាង បច្ចុប្បន្ន
សម្រស់របស់នាង បច្ចុប្បន្ន
សម្រស់របស់នាង បច្ចុប្បន្ន
សម្រស់របស់នាង បច្ចុប្បន្ន
សម្រស់របស់នាង បច្ចុប្បន្ន
សុខ ស្រីនាង
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T