កូនស្រីលី ស៊ាវឡុង ចែករំលែកបណ្តាំឪពុករបស់ខ្លួន កាលនៅរស់ ដល់អ្នកបាក់ទឹកចិត្ត

//s9.kh1.co/2d/2d1c1e580320f9e00a0626016881119a894b2165.jpg
តារា & កម្សាន្ដ

 ១៧-វិច្ឆិកា-២០២០ ៨ល្ងាច · ៣ ឆ្នាំមុន

យល់ពីអារម្មណ៍បាក់ទឹកចិត្ត! កូនស្រីច្បងរបស់ លី ស៊ាវឡុង ក៏បានចងក្រងសៀវភៅដែលមានទស្សនវិជ្ជារបស់ឪពុកខ្លួន ចែកជូនហ្វេនៗទស្សនា។

អាមេរិក៖ ច្រើនឆ្នាំមកហើយភាពល្បីល្បាញ របស់តារាសម្តែងភាពយន្តវាយតប់ លី ស៊ាវឡុង ដែលមានឈ្មោះពិតថា Bruce Lee នៅតែមិនបានសាបរលាបទៅណាសោះឡើយ ទោះបីជាលោកមិនមាននៅលើលោកក៏ពិតមែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ លី ស៊ាវឡុង កាលពីនៅរស់ជាមនុស្ស ដែលចូលចិត្តល្អចូលចិត្តការចែករំលែកណាស់ ដោយលោកតែងតែចែករំលែកនូវចំណេះដឹងខាងផ្នែកវិជ្ជាគុណនិង ទ្រឹស្តីដែលទាក់ទងទៅនឹង ទស្សនវិជ្ជាដែលលោកធ្លាប់បានសិក្សាថែមទៀតផង។ ក្រៅពីនេះ តារាភាពយន្តម្នាក់នេះ ក៏មានកូនមានពីរនាក់ដោយកូនស្រីបងឈ្មោះ Shannon Leeនិង កូនប្រុសពៅម្នាក់ Brandon Lee ផងដែរ។

ប៉ុន្តែភាពកក់ក្តៅនិង សប្បាយរីករាយក៏បញ្ចប់ដោយ លី ស៊ាវឡុង ក៏បានស្លាប់ទាំងនៅក្មេងចោលកូន ចោលប្រពន្ធទាំងវ័យក្មេងយ៉ាងគួរឲ្យអាណិតដែល កាលនោះ Shannon Lee មានវ័យតែ៤ឆ្នាំតែប៉ុណ្ណោះ រំលងបានប្រហែលជា២០ឆ្នាំក្រោយមក ប្អូនប្រុសពៅខ្លួនក៏បានស្លាប់ដោយសារត្រូវ តារាសម្តែង Michael Massee បាញ់ត្រូវជ្រុលដៃ ខណៈពេលសម្តែងភាពយន្ត ធ្វើឲ្យជីវិតរបស់កូនស្រីច្បងរបស់ លី​ ស៊ាវឡុង ម្នាក់នេះកាន់តែមានភាពកណ្តោចកណ្តែងទ្វេដង ដោយសារតែបាត់បង់មនុស្សជាទីស្រលាញ់ផងដែរ។

ជាក់ស្តែង ប៉ុន្មានថ្ងៃនេះ កូនច្បងដែលសេសសល់តែម្នាក់ចុងក្រោយពីតំណក់ឈាមរបស់ លី ស៊ាវឡុងបានចែករំលែកបណ្តាំដ៏មានន័យរបស់ឪពុកទៅកាន់មនុស្សគ្រប់គ្នា ដែលមានអារម្មណ៍ថាខ្លួនឯងបាក់ទឹកចិត្ត ដែលសារនោះមានដូចខាងក្រោម៖

ពេលខ្លះលោកអ្នកត្រូវតែធ្វើជាមនុស្សដែលមានខួរក្បាលទទេរ គ្មានទម្រង់ គ្មានរូបរាង ដូចជាទឹកអញ្ចឹង ប្រសិនជាយើងយកទឹកដាក់ចូលទៅក្នុងពែង វានៅតែជាពែងហើយ បើយើងយកទឹកចាក់ចូលក្នុងដបវាក៏នៅតែជាដបដដែល ប៉ុន្តែទឹកក៏អាចហូរនិង អាចបុកបែកអ្វីមួយបាន ដូច្នេះសូមធ្វើខ្លួនឲ្យក្លាយជាទឹក!

Bruce Lee លី ស៊ាវឡុង

ក្នុងន័យដែលលី ស៊ាវឡុង បាននិយាយនេះគឺដើម្បីដាស់តឿនមនុស្ស កុំឲ្យមានអំណួតគិតថាខ្លួនឯងគិតអ្វីក៏ត្រូវជានិច្ចនិង ជាពិសេសគឺចង់លើកទឹកចិត្តដល់មនុស្សគ្រប់រូប​ ដើម្បីសម្របខ្លួនទៅតាមស្ថានការណ៍និង កាលៈទេសៈ ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ។

គួររម្លឹកដែរថា Shannon Lee ធ្លាប់មានជំងឺបាក់ទឹកចិត្ត ប៉ុន្តែនៅពេលនេះ នាងបានធូរស្រាលច្រើន ហើយថែមទាំងបានចងក្រងសរសេរសៀវភៅដែលនិយាយអំពីចំនុចសំខាន់ៗទស្សនវិជ្ជារបស់ឪពុករបស់ខ្លួនផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

Shannon Lee 
Shannon Lee 
Shannon Lee 
Shannon Lee 
Shannon Lee 
Shannon Lee 
Shannon Lee 
Shannon Lee 
Shannon Leeនិងលី ស៊ាវឡុង
Shannon Leeនិងលី ស៊ាវឡុង
គ្រួសារ លី ស៊ាវឡុង
គ្រួសារ លី ស៊ាវឡុង
សៀវដែលកូនស្រី លី ស៊ាវឡុងបានចងក្រងឡើង
សៀវដែលកូនស្រី លី ស៊ាវឡុងបានចងក្រងឡើង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T