បរទេស៖ សំណើកម្មសិទ្ធិបញ្ញាបន្ថែមទៀតអាចនឹងមកដល់ ហ្វេសប៊ុកនិង Instagram។ ក្រុមហ៊ុនបានប្រកាសនៅថ្ងៃនេះថា ខ្លួននឹងអនុញ្ញាតឲ្យគ្រប់ផេកទាំងអស់នៅជុំវិញពិភពលោក បញ្ជូនរូបភាពនិងវីដេអូ សម្រាប់ការការពារកម្មសិទ្ធិបញ្ញារបស់ពួកគេ។ នេះមានន័យថា អ្នកបង្កើតនិងផ្លាកយីហោកាន់តែច្រើនអាចស្នើសុំ បិទនៃការបង្ហោះវីដេអូនិងរូបភាពឡើងវិញដោយជនណាម្នាក់ ដែលមាននៅលើហ្វេសប៊ុកនិង Instagram។

ហ្វេសប៊ុកបានចាប់ផ្ដើម ការគាំពារលើកម្មសិទ្ធិបញ្ញានៃរូបភាព ក្នុងខែកញ្ញា។ ទោះបីជានរណាម្នាក់អាចអះអាងកម្មសិទ្ធិលើរូបភាពមួយក៏ដោយ អ្នកដែលបានអះអាងបញ្ជាក់មុនគេ គឺមានសិទ្ធិគ្រប់គ្រងលើរូបភាពទាំងនោះ។ ប្រសិនបើអ្នកបង្កើតចង់តវ៉ា លើការសម្រេចចិត្តរបស់ហ្វេសប៊ុក ពួកគេអាចបំពេញសំណុំបែបបទរាយការណ៍នៅលើ IP របស់ហ្វេសប៊ុកបានផងដែរ។

ហ្វេសប៊ុកព្យាយាមការពារកម្មសិទ្ធិបញ្ញារបស់ម្ចាស់ដើម

ជាការពិតណាស់ ឥឡូវ អ្នកប្រើប្រាស់អាចតាមដាននិងការពាររាល់រូបភាពរបស់ពួកគេនៅលើហ្វេសប៊ុក ដែលជាការផ្លាស់ប្ដូរដ៏សំខាន់មួយ សម្រាប់វេទិកានេះ ជាពិសេសនៅពេលការចូលប្រើប្រាស់កាន់តែទូលំទូលាយ។

កម្មវិធី Instagram គឺជាកន្លែងដ៏សំខាន់មួយ ក្នុងការបិទរូបភាពជាច្រើន។ ម្ចាស់គណនីនានាបានបង្ហោះរូបភាពឡើងវិញ ដែលមិនមែនជាកម្មសិទ្ធិរបស់ពួកគេ ហើយជារឿយៗមិនបានដាក់ផ្លាកទៅគណនីដែលជាប្រភពដើមនៃរូបភាព។ ខណៈដែលផេកកាន់តែច្រើនបានទាមទារសិទ្ធិកាន់កាប់ ការបិទការបង្ហោះផ្សេងៗអាចនឹងកើតមានជាញឹកញាប់ ដែលនឹងផ្លាស់ប្ដូរទម្លាប់នៃការប្រើប្រាស់របស់មនុស្សមួយចំនួន ដែលចូលចិត្តបង្ហោះឡើងវិញ នូវរូបភាពយកមកពីគេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]