មានមនុស្សជាច្រើនជឿជាក់ថា មនុស្សស្រីគួរតែថែរក្សាខ្លួនប្រាណច្រើនជាងមនុស្សប្រុស ប៉ុនែ្ដជាក់សែ្ដងគឺមិនមែនទេ។ ជីវភាពរាល់ថៃ្ងរបស់មនុស្សស្រីពេលខ្លះ សឹងតែបើកទូលាយជាងមនុស្សប្រុសទៅទៀត ក៏ដូចជាបញ្ហាមួយនេះ ដែលយើងលើកនិយាយនោះ គឺនៅក្នុងទីក្រុង Guangzhou ដែលមានសំណង់អគារខ្ពស់ៗជាច្រើន ដែលជាកនែ្លងស្នាក់នៅ ហៅថា Apartment តែបែរជាផ្ដល់នូវផលប្រយោជន៍ដល់មនុស្សមួយចំនួន។ ​អ្វីដែលអស្ចារ្យនោះគឺគេបានយកទីកនែ្លងនោះ ជាកនែ្លងហាលថៃ្ងទៅវិញ ហើយហាលថៃ្ងនោះមិនមានសំលៀកបំពាក់ទៀត ដែលធ្វើឲ្យរំខានដល់ភែ្នកអ្នកដទៃជាខ្លាំង។ សព្វថៃ្ងក្នុងប្រទេសរបស់យើងក៏សំបូរទៅដោយ អគារខ្ពស់ ដែលគេទើបតែសាងសង់សម្រាប់ធ្វើជា Apartment ដែរ ដូចនេះបើសិនជាអ្នកទាំងអស់គ្នា ចង់ហាលថៃ្ងកុំហាលថៃ្ងរបៀបនេះ គួរតែមានសំលៀកបំពាក់ ឬ ទៅហាងនៅមាត់សមុទ្រ។ កុំឲ្យអ្នកជិតខាងធ្វើការរិះគន់ និងបំផ្លាញសម្រស់ធម្មជាតិ។ សូមជួយថែរក្សាកិត្តិយសរបស់ស្រ្ដីភេទ ៕

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]