មរណភាពរបស់ តារាហុងកុង Savio Tsang មិនមានពិធីបុណ្យសពទេ ព្រោះតែ...

//s9.kh1.co/44/44d59bea0d719c198d9799542125e4c2ea5dbda0.jpg
តារា & កម្សាន្ដ

 ១៧-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

គ្រួសាររបស់ តារាសម្ដែងប្រុស លោក Savio Tsang សម្រេចចិត្ត មិនធ្វើបុណ្យសពឲ្យ បន្ទាប់ពី លោកទទួលមរណភាព ដោយសារតែហេតុផលទាំងនេះ ដែលលោកបានផ្ដាំផ្ញើមុនពេល លោក ទទួលមរណភាព

ហុងកុង៖ កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា យោងតាម ទំព័រ Sina បានរាយការណ៍ថា ប្អូនស្រីរបស់ តារាសម្ដែងប្រុសហុងកុង លោក Savio Tsang បានបង្ហោះវីដេអូឃ្លីប នៅលើបណ្តាញសង្គម ដោយបានបង្ហាញពីសេចក្តីប្រាថ្នាចុងក្រោយនៃឆាកជីវិតរបស់តារាសម្តែងប្រុសរូបនេះ មុនពេលទទួលមរណភាព ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ ប្អូនស្រីរបស់ តារាសម្ដែងប្រុសរូបនេះ បានរៀបរាប់ថា រូបលោកបានចាកចេញដោយសន្តិភាព និងគ្មានបញ្ហាអ្វីទាំងអស់។ ក្នុងនាមជាមនុស្សដែលចូលចិត្តភាពស្ងៀមស្ងាត់ ខ្លាចសំឡេងរំខាន ព្រមទាំងមិនចូលចិត្តចេញសង្គមទៀត ដូច្នេះហើយ លោកក៏បានប្រាប់មិត្តភក្តិរបស់លោក នៅក្នុងថ្ងៃដែលបានស្លាប់ ដោយមិនចាំបាច់ធ្វើពិធីបុណ្យសពនោះទេ ។

ម៉្យាងវិញទៀត ប្អូនស្រីរបស់លោក ក៏បានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យ និងសិល្បករជាច្រើន ដែលបានជួយនិងគាំទ្រអស់ពីដួងចិត្ត ចំពោះ លោក Savio Tsang ទាំងរាងកាយ និងបញ្ញាស្មារតី នៅក្នុងអំឡុងពេល ដែលតារាប្រុសកំំពុងតែតស៊ូនឹងជំងឺដ៏ធ្ងន់ធ្ងរ​ ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ខាងប្រព័ន្ធផ្សព្វផ្សាយហុងកុង បានរាយការណ៍ឲ្យដឹងថា លោក Savio Tsang បានទទួលមរណភាព ក្នុងអាយុ ៥៨ ឆ្នាំ ដោយជំងឺមហារីកសួត និងបានលាចាកលោក នៅល្ងាចថ្ងៃទី ១៣ ខែវិច្ឆិកា ផងដែរ។

សូមទស្សនារូបភាពខាងក្រោម៖ 

Savio Tsang 
Savio Tsang 
Savio Tsang 
Savio Tsang 
Savio Tsang 
Savio Tsang 
Savio Tsang 
Savio Tsang 
Savio Tsang 
Savio Tsang 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T