ប៉ុន្មានសន្លឹកពី ឆន សុវណ្ណារាជ ​ពីទឹកដីគិរីរម្យ មើល​​ទៅ​​សម្រស់​​​ប្រទាក់​ភ្នែក​ប្រិយ​មិត្ត​

//s9.kh1.co/57/5721a84b8ecbe0f9aa33d10e3dceb377cc543007.jpg
តារា & កម្សាន្ដ

 ១៧-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

មុននេះទើបនឹងឃើញរូបលោកបង្ហោះនូវរូបថតប៉ុន្មានស្លឹកភ្ជាប់ជាមួយខ្លឹមសារថា “អរុណ​សួស្តីពី​ទឹកដីគិរីរម្យ ចង់ប្រាប់ថារងា ប៉ុន្តែ Relax ខ្លាំងណាស់”

ភ្នំពេញ៖ កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា លោក ឆន សុវណ្ណារាជ នាមួយរយៈចុងក្រោយនេះកំពុងតែមាន​ភាព​មមាញឹក​ខ្លាំង​ទៅលើមុខជំនួញផលិតផលថែរក្សាសម្ជស្សដែលបានចរាចរណ៍លើទីផ្សារទូទាំងប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែកឯការងារសិល្បៈវិញ ម្ចាស់បទ “អូនទៅបានបើបងដេញ” រូបនេះអាចមានភាពរង្វើលខ្លាំង ដោយសារ​បញ្ហា​ជំងឺ​កូវីដ ១៩ ទើបធ្វើឱ្យការប្រគំតន្ត្រីមួយចំនួនធំត្រូវបានផ្អាក រីឯការងារច្រៀងក្នុងកម្មវិធីមង្គលការក៏ហាក់​ត្រូវបានលើក​ពេលវេលាជាបណ្តោះអាសន្នផងដែរ។

ដោយឡែកនាប៉ុន្មាននាទីមុននេះទើបនឹងឃើញរូបលោកបង្ហោះនូវរូបថតប៉ុន្មានស្លឹកភ្ជាប់ជាមួយខ្លឹមសារថា “អរុណ​សួស្តីពី​ទឹកដីគិរីរម្យ ចង់ប្រាប់ថារងា ប៉ុន្តែ Relax ខ្លាំងណាស់” ដែលមើលទៅក្នុងរូបភាពពិតជាបានបង្ហាញ​យ៉ាង​ច្បាស់​ពី​ភាព​ស្រស់សង្ហារ​របស់កំពូលតារាចម្រៀងរូបនេះទោះបីស្ថិតក្នុងស្ថានភាពគេងនៅលើអង្រឹងក៏ដោយ៕

លោក ឆន សុវណ្ណារាជ
លោក ឆន សុវណ្ណារាជ
លោក ឆន សុវណ្ណារាជ
លោក ឆន សុវណ្ណារាជ
លោក ឆន សុវណ្ណារាជ
លោក ឆន សុវណ្ណារាជ
ឆន សុវណ្ណរាជ
Srun Songyou
សមុទ្រ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T